ផ្អើលពេញប្រទេសចិន!! សេដ្ឋីនីម្នាក់ជះលុយ ១លានដុល្លារ ដើម្បីយកប្តីក្មេងរូបសង្ហាឲ្យទាល់តែបាន (មានវីដេអូ)

(ប្រទេសចិន)៖ នេះជារឿងមួយដែលធ្វើឲ្យកក្រើកពេញបណ្តាញសង្គមនៅក្នុង ប្រទេសចិន ដោយគេបានឃើញអាពាហ៍ពិពាហ៍ដ៏អស្ចារ្យ មួយរវាងកម្លោះសង្ហាវ័យ ២៣ឆ្នាំ ជាមួយស្ត្រីមេម៉ាយវ័យ ៣៨ឆ្នាំ ដែលជាអ្នកមានម្នាក់នៅក្នុងតំបន់នោះ។កម្មវិធីរៀបអាពាហ៍ពិពាហ៍ត្រូវបានធ្វើទ្បើង យ៉ាងគគ្រឹកគគ្រេងនៅក្នុងទីក្រុង Qionghai ខេត្ត Hainan នៃប្រទេសចិន កាលពីថ្ងៃទី ១៩ មករា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ។

សារព័ត៌មាន SETN បានចុះផ្សាយថា ពីដំបូងឡើយ ឪពុកម្តាយខាងប្រុសមិនបានយល់ស្របជាមួយអាពាហ៍ពិពាហ៍នេះទេ ប៉ុន្តែនៅពេលដែលកូនក្រមុំហ៊ានជូនប្រាក់ ៦៦០ ០០០យ័ន (ប្រហែល ១០ម៉ឺនដុល្លារអាមេរិក) រួមទាំងដីឡូត៍ និងរថយន្តម៉ាក Ferrari ដែលតម្លៃ ៥លានយ័ន (ប្រហែល ៧៨ម៉ឺនដុល្លារអាមេរិក) ពួកគេក៏យល់ព្រមរៀបការតែម្តង។

នៅក្នុងវីដេអូមួយដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនោះ គេអាចមើលឃើញប្តីប្រពន្ធថ្មីថ្មោងមួយគូនេះ កំពុងជិះនៅក្នុងឡានទំនើប ហើយបក់ដៃដាក់ភ្ញៀវដែលមកចូលរួមកម្មវិធីរបស់ពួកគេ។ គេក៏បានឃើញកូនក្រមុំគ្រងឈុតស ជាមួយគ្រឿងអលង្កាមាស ដែលមានទាំងចិញ្ចៀន កងដៃ និងខ្សែកធំៗផងដែរ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *