សូមចូលរួមអបអរសាទរ! យុវជនសំរាម ទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថាន ពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន (មានវីដេអូ)

ប្រិយមិត្តដែលនិយមលេងហ្វេសប៊ុកប្រាកដជាបានស្គាល់ច្បាស់ជាក់ជាមិនខាន លោក សាន ដារ៉ាវីត ដែលលោកជាអ្នកបង្កើត យុវជនសំរាម ដោយការងារដំបូងរបស់លោក គឺចាប់ផ្តើមប្រមូលសំរាម នៅលូបឹងត្របែក ហើយថ្មីៗនេះក្រុមមួយនេះបានទៅជួយសំអាតបរិស្ថាននៅ ក្រុងព្រះសីហនុថែមទៀតផង។

មកទល់ពេលនេះក្រុមរបស់លោក ត្រូវបានមហាជនចំនួនធំទទួលស្គាល់នូវទង្វើរដ៏ប្រពៃមួយនេះជាខ្លាំង ព្រមទាំងមានការឧបត្ថម្ភជាហូរហែរផងដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែសារព័ត៌មានល្បីៗនៅក្នុងស្រុក និងក្រៅស្រុក ក៏មកសម្ភាសន៍ផ្ទាល់ជាមួយ លោក សាន ដារ៉ាវីត ផងដែរ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០១៩ គេប្រទះឃើញក្រុមយុវជនសំរាម បានបង្ហោះវីដេអូដ៏រំភើបរីករាយមួយ ព្រមទាំងបានភ្ជាប់សារខ្លីមួយបញ្ជាក់ផងដែរថា៖ “ជាកិត្តិយសណាស់សម្រាប់យុវជនសំរាមយើងខ្ញុំដែលទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថានពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន”៕

Leave a Reply

Your email address will not be published. Required fields are marked *