គំរូល្អ សូមកោតសរសើរ! អ្នកនេសាទសមុទ្រម្នាក់ បានចូលរួមអភិរក្ស លែងត្រីបាណន់គីង្គក់ (ឆ្លាមប៉ារ៉ា) មួយក្បាល ជាប្រភេទត្រីកម្រ ចូលទៅក្នុងសមុទ្រធម្មជាតិវិញ
នេះ បើយោងតាមហ្វេសប៊ុករបស់ Huy Bunlengបានបង្ហោះនាថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០១៩ បានប្រាប់ឲ្យដឹងថា អ្នកនេសាទសមុទ្រមួយរូប បានចូលរួមអភិរក្សលែងត្រីបាណន់គីង្គក់ (ឆ្លាមប៉ារ៉ា) មួយក្បាល ជាប្រភេទត្រីកម្រ ចូលទៅក្នុងសមុទ្រធម្មជាតិវិញ។ លោក ក៏បានបញ្ជាក់បន្ថែមទៀតថា៖
“ខេត្តកំពត៖ មន្ត្រីជាន់ខ្ពស់ គណកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បានថ្លែងអំណរគុណដល់ អ្នកនេសាទសមុទ្រមួយរូប ឈ្មោះ ម៉ា ប៊ុនធឿន មានស្រុកកំណើត នៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកកំពត ខេត្តកំពត ដែលបានចូលរួមអភិរក្ស លែងត្រីបាណន់គីង្គក់ (ឆ្លាមប៉ារ៉ា) មួយក្បាល ជាប្រភេទត្រីកម្រ ចូលទៅក្នុងសមុទ្រធម្មជាតិវិញ បន្ទាប់ពីរូបគាត់អូសបានពេលកំពុងនេសាទ។
សកម្មភាពនេះជាគំរូល្អមួយសម្រាប់អ្នកនេសាទផ្សេងទៀត ក្នុងការចូលរួមសហការថែរក្សាធនធានធម្មជាតិ និងជីវចំរុះ ក្នុងប្រទេសកម្ពុជាយើង។ (រូបភាពពីទីបញ្ជាការជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ)”៕