មួយរោងនេះ គ្រប់ទឹកហ្មង! ទំារាំដល់រោងការ អ្នកនាង ខ្ញុង ត្រូវដើរឆ្លងកាត់ទឹកកំពុងហូរ យ៉ាងលំបាក (មានវីដេអូ)
កាលពីម្សិលមិញនេះ នាថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កញ្ញា ធី សុវណ្ណថា និងលោក ផែ សុវណ្ណារិទ្ធ បានដឹកដៃគ្នា ចូលរោងការ ជាផ្លូវការហើយ។ ពិធីមង្គលការមួយនេះ ពិតជាប្លែក និងគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ដែលត្រូវបានគេរៀបចំធ្វើឡើង នៅតំបន់ អារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង ជាទីកន្លែង ដែលអ្នកទាំងពីរ ចាប់ផ្ដេីមស្រលាញ់គ្នា។
ក្នុងនោះ គេក៏បានឃើញ នាយ ពាក់មី និងអ្នកនាង ខ្ញុង ក៏មានវត្តមានទៅចូលរួមកាត់សក់ ក្នុងកម្មវិធីមួយនេះផងដែរ។ មួយវិញទៀត អ្វីដែលរឹតតែធ្វើឲ្យមហាជនជាច្រើន មានការចាប់អារម្មណ៍ជាខ្លាំងនោះ ក្រោយពីឃើញ អ្នកនាង ខ្ញុង បានបង្ហោះរូបភាព និងវីដេអូមួយ ដែលបង្ហាញពីសកម្មភាពទំរាំទៅដល់រោងការ ពិតជាមានការលំបាកខ្លាំងណាស់ ជាពិសេសនោះ គឺត្រូវដើរកាត់ទឹកកំពុងតែហូរ ធ្វើឲ្យអ្នកទស្សនាវីដេអូនេះមានការភិតភ័យជំនួស។
អ្នកនាង ខ្ញុង ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមផងដែរថា៖ “ថ្ងៃទី 1 ខែ 11 ឆ្នាំ 2019 កាត់សក់នៅព្រៃអារ៉ែង មួយរោងនេះ គ្រប់ទឹកហ្មង”។ ដូចនេះ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៕