គេកូនអ្នកមាន សង្ហា រៀនខ្ពស់ បែរអូនជ្រើសរើស​យកបុរសសាមញ្ញម្នាក់នេះ

គូស្នេហ៍​ទើប​ក្លាយ​ជា​ប្ដី​ប្រពន្ធ​ថ្មីថ្មោង​មួយ​គូ ​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍ ​ការ​កោត​សរសើរ និង​ការ​ជូន​ពរ​ជា​ច្រើន​នៅតាម​បណ្ដាញ​សង្គម ​បន្ទាប់​ពី​ឃើញ​សំណេរ និង​រូប​ថត​​ដ៏​ផ្អែម​ល្ហែម​មួយ​សន្លឹក​នៅ​មាត់​ឆ្នេរ​​។

បុរស​នារី​២នាក់ ​បាន​គ្នា​គូ​មិន​មែន​ជា​រឿង​ងាយ​ស្រួល និង​ភ្លែត​ភ្លាម​ពេកទេ ​ពេល​វេលា​ជា​រឿង​សំខាន់​ណាស់​ក្នុងអំឡុង​​ពេល​នេះ។ ​អ្នក​ទាំង​ពីរ​​ត្រូវ​ការ​ពេលវេលា​សម្រាប់​​ស្វែង​យល់​ពី​គ្នា មើល​អាកប្បកិរិយា ឬ​ចំណង់​ចំណូល​ចិត្ត​គ្នា​សិន មុន​ហា​ស្ដី​ពោល​ពាក្យ​ស្រលាញ់ ​រួម​រស់​នឹងគ្នា​អស់​មួយ​ជីវិត ​បើ​ជ្រើស​រើស​ខុស​នឹង​កើតជា​វិប្បដិសារី។ ​ភាព​ស្មោះ​ស្ម័គ្រ​ និង​ទុក​ចិត្ត​គ្នា ក៏​ត្រូវ​ស្ដែង​ឲ្យ​ឃើញ​នៅ​ពេល​នេះ​ដែរ។

​បុរស​​ទើប​ក្លាយ​ជា​ស្វាមី​ម្នាក់ ​បាន​បង្ហាញ​អារម្មណ៍​មិន​នឹក​ស្មាន និង​កោត​សរសើរ​ចំពោះ​ខ្លួន​ឯង ​ដែល​នារី​ម្នាក់​ព្រម​ទទួល​ជ្រើសរើសយកខ្លួន​​ធ្វើ​ជា​គូ​អនាគត ស្រប​ពេល​មាន​បុរស​ជា​ច្រើន និង​គ្រាន់​បើ​ជាង​ខ្លួន​ជា​ច្រើន កំពុង​សម្លឹង​មើល​នារី​ម្នាក់​នេះ​ដូច​គ្នា។ ​លោក​បង្ហើប​ថា ​លោក​ត្រូវ​ប្រឈម​ជាមួយ​គូ​ប្រជែង​ជា​កូន​អ្នក​មាន រៀន​បាន​ខ្ពស់​មួយ​ចំនួន ប៉ុន្តែ​ដោយ​សារ​ភាព​ស្មោះ​ត្រង់ ​ភាព​ផ្អែម​ល្ហែម​ និង​ទុក​ចិត្ត​គ្នា បាន​ធ្វើ​ឲ្យ​បុប្ផា​មួយ​ទង​នេះ ​ប្រគល់​បេះ​ដូង​ជូន​លោក។

​អ្នក​ប្រើ​ប្រាស់​គណនី​ហ្វេសប៊ុក​​ឈ្មោះ Rak បាន​សរសេរ​រៀប​រាប់​​ដូច្នេះ​ថា «មាន​មនុស្ស​ជា​ច្រើន​ គេ​ប្រាប់​បង​ថា​ បង​ជា​មនុស្ស​ម្នាក់​ដែល​សំណាង​ណាស់​ដែល​បាន​អូន​ជា​គូជីវិត​ ជា​ឧត្តម​ភរិយា។​​ មាន​គេ​ប្រាប់​បង​ទៀតថា ​មនុស្ស​ជាច្រើន​ដែល​គេ​ចង់បាន​អូន​ គេ​ស្រលាញ់​អូន​តែ​អូន​បដិសេធ​គេ​គ្រប់គ្នា មិន​ទទួល​ក្តី​ស្រលាញ់​ពី​អ្នក​ណា​ក្រៅពី​បង​ឡើយ។ ​ទោះបីជា​គេ​នោះ​ជា​កូន​អ្នក​មាន​ សង្ហា ​រៀន​មាន​ចំណេះដឹង​ខ្ពង់ខ្ពស់​ ឬ​ការងារ​ល្អ​យ៉ាងណា​ក៏ដោយ ក៏​អូនមិន​ជ្រើសរើស​យក​អ្នក​ណា​ក្រៅពី​បង​ដែរ។

ព្រោះ​អូន​ពេញចិត្ត​តែ​បង​ម្នាក់ ពេញចិត្ត​អ្វី​ដែល​បង​មាន និង​អ្វី​គ្រប់យ៉ាង​ដែល​បង​ផ្តល់​ឲ្យ​​អូន ​ទោះបីជា​ពេល​ខ្លះ​មាន​គេ​ព្យាយាម​បំបែកបំបាក់​យើង ​និយាយ​អាក្រក់​ពី​បង អោយ​អូន​ស្តាប់។​ ខ្លះ​ទៀត​និយាយ​អាក្រក់​ពី​អូន​អោយ​បង​ស្តាប់វិញ​ ​តែ​យើង​ទាំង​ពីរ​នាក់​មិន​ខ្វល់​ពី​អ្នក​ដទៃ​ឡើយ ហើយ​នៅតែ​ជឿ​ជាក់​លើ​គ្នា​ដោយ​ក្តី​ស្រលាញ់​ពិត​ប្រាក​ដ។

​ជា​ចុងក្រោយ​បង​ចង់​និយាយ​ថា បង​នឹង​មើល​ថែរក្សា​អូន​ឲ្យ​ល្អ​ ទោះ​បី​ជា​បង​មិនមែន​ជា​កូន​អ្នកមាន ​មិន​ធូរធារ ​មិន​មាន​ចំណេះដឹង​ខ្ពង់ខ្ពស់​ដូច​គេ តែ​អ្វី​ដែល​អូន​ចង់បាន អ្វី​ដែល​អូន​ប្រាថ្នា​ បង​ព្យាយាម​រក​ឲ្យ​អូន​​អស់​ពី​លទ្ធភាព ទោះបីជា​បង​ត្រូវ​លំបាក​យ៉ាងណា​ក៏ដោយ ​ស្រលាញ់ #Theary។

​ស្នេហា​មាន​ឧបសគ្គ​ច្រើនណាស់​តែ​យើ​ង​មិន​រា​ថយ​ឡើយ ​ស្រលាញ់​គ្នា​ពិត​ប្រាក​ដត្រូវតែ​ស៊ូ​យកឈ្នះ​ឧបសគ្គ​គ្រប់បែបយ៉ាង ទើប​គេ​ហៅ​ថា​ក្តី​ស្រលាញ់​ពិតប្រាកដ។ ​ហៅថា «​ប្តី​ប្រពន្ធ» ​លុះត្រាតែ​៖ ដឹង​ថា​ពូកែ​រករឿង តែ​ស្ម័គ្រចិត្ត​ឲ្យ​រករឿង។ ដឹង​ថា​រអ៊ូ តែ​សុខចិត្ត​ស្តាប់​ដូច​ចម្រៀង​បំពេ។ ដឹង​ថា​ឈ្លោះ​គ្នា​ខ្លាំង តែ​នៅ​តែ​លើកលែង។​ ដឹងថា​រស់នៅ​ពិបាក តែ​ចង់​រស់នៅ​ជាមួយគ្នា។ ដឹងថា​នឹង​មាន​បញ្ហា​លំបាក តែ​នឹង​ឆ្លងកាត់​ជាមួយគ្នា។

ដឹង​ថា​ហត់នឿយ តែ​នឹង​មិន​បោះបង់​គ្នា។ ដឹង​ថា​ក្រីក្រ តែ​នឹង​តស៊ូ​ជាមួយគ្នា។ ដឹងថា​មិន​ស្អាត មិន​សង្ហា​លើសគេ តែ​នៅ​តែ​ត្រូវការ​គ្នា។ ដឹងថា​នឹង​ឈឺ តែ​នឹង​មើលថែ​គ្នា។ ដឹងថា​មាន​អ្នក​ដទៃ​ល្អ​ជាង តែ​នឹង​មាន​ភក្តីភាព​ជាមួយគ្នា។ ដឹងថា​មាន​គេ​ផ្អែម​ជាង តែយើង​នឹង​មិន​ក្បត់​គ្នា។ សារ​​ដ៏​មាន​អត្ថន័យ​​សម្រាប់​គូស្នេហ៍​ទាំង​អម្បាលម៉ានខាង​លើ​ ធ្វើ​ឲ្យ​មិត្តភ័ក្ដិ​​ពួក​គេ ក៏​ដូច​​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត ​រំជួល​ចិត្ត​ កោត​សរសើរ​តាម​ដែរ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *