តាមពិតចឹងសោះ!!! បានជាគេដាក់ឈ្មោះថាជា “ត្រីក្តចិន“ ក៏ព្រោះតែ…
បងប្អូនប្រិយមិត្តមួយចំនួនប្រាកដជាមានចម្ងល់ទាក់ទងនិងនិងការហៅប្រភេទត្រីនេះជាឈ្មោះ ត្រីក្តចិន ដែលពិតជាប្លែក និងគួរឲ្យចាប់អារម្មណ៍ណាស់ម៉ែនទេ ក្នុងនោះដែរ ក៏មានបុគ្គលមួយចំនួនបានចោទជាសំណួរផងដែរ មូលហេតុអ្វីបានជាប្រើឈ្មោះបែបនេះទៅវិញ? តោះមកស្តាប់ការបកស្រាយទាំងអស់គ្នា។
ចំពោះត្រីប្រភេទត្រីនេះ ដែលបច្ចុប្បន្នគេយកវាមកធ្វើជាធ្វើប្រហិត ធ្វើងៀត ក៏ព្រោះតែវាមិនសូវសំបូរត្រីដូចកាលពីមុន ហើយកាលពីមុននេះ ត្រីក្តចិន គឺគេមិនចង់និងទទួលទាននោះទេ អាចនិយាយបានថាវាជាជម្រើសចុងក្រោយហើយដែលគេយកវាមកបរិភោគ ព្រោះសាច់វាសាច់ផុយៗ ជ្រាយៗ សាបៗ និងមិនសូវមានជាតិ បើយកទៅស្លស្លុកមិនសូវត្រូវនោះទេ។
សំណួរមួយទៀតបានចោទសួរថា ចុះមិនដាក់ក្តខ្មែរទៅ ម៉េចបានជាទៅដាក់ក្តចិនទៅវិញ? ចំពោះប្រភេទត្រីនេះ ត្រីនេះមានសម្បុរស ដែលខ្មែរយើងចំនាំសម្គាល់ថា ឲ្យតែសគឺជាចិន ឬក៏បារាំង មួយទៀតនោះ ត្រីនេះ ជាប្រភេទត្រីខ្សោយ ឆាប់ងាប់ ឆាប់អន់សាច់។
ហើយនៅពេលដែលអ្នកនេសាទបង់សំណាញ់ ឬក៏ដាក់មងបាន គឺជាប់ពិបាកដោះ ធ្មេញរបស់វាបំផ្លាញមងច្រើន ព្រោះវាមានធ្មេញច្រើន ហើយសាច់វាក៏គេមិនចូលចិត្តហូបទៀត ទើបអ្នកនេសាទមានអារម្មណ៍ខឹង ទើបរាល់នេសាទបាន គឺតែងតែនិយាយថា មិនដឹងជាត្រីក្ដអីទេ យូរៗទៅទើបក្លាយជាត្រីក្តចិនជាប់មកដល់សព្វថ្ងៃនេះមកតែម្តង។