ភ័យលួសព្រលឹង!!!អីគេអណ្តែតក្នុងសមុទ្រ ស្រាប់តែទៅមើលឃើញ…
មានហេតុការណ៏ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅលើផ្ទៃសមុទ្រស្ថិតនៅក្នុងប្រទេសស្រីលង្កា ខណៈពេលដែលក្រុមកងនាវាកំពុងតែយាមល្បាតនៅក្នុងតំបន់នោះ ដោយពួកគេបានប្រទះឃើញនូវសត្វដ៏ធំមួយកំពុងតែស្រវេស្រាវា ទើបពួកគេបានចូលទៅជិត ស្រាប់តែប្រទះឃើញសត្វដំរីដ៏ធំមួយបាននឹងកំពុងតែតស៊ូព្យាយាមដើម្បីរស់។
អ្វីដែលមិនគួរឲ្យជឿនោះគឺសត្វដំរីដ៏ធំមួយក្បាលនេះ ត្រូវបានទឹកទាញចូលទៅក្នុងជម្រៅសមុទ្រដ៏ជ្រៅដែលមានប្រវែង១០ម៉ាយពីផ្ទៃដី ហើយវាក៏ខំប្រឹងប្រែងដោយយកប្រមោយទៅលើផ្ទៃទឹក ដើម្បីគេចផុតពីសេចក្តីស្លាប់ផងដែរ។
ក្រោយមកពួកគេក៏បាននាំគ្នាជួយសង្រ្គោះសត្វដំរីនោះ ដោយប្រើខ្សែពួរទាញវាឡើងលើគោកយ៉ាងយកចិត្តទុកដាក់បំផុតរហូតមកដល់លើគោក រីឯក្រុមមន្ត្រីសត្វព្រៃ ក៏បាននាំគ្នាមករង់ចាំនៅឯច្រាំងសមុទ្រផងដែរ ដើម្បីធ្វើការត្រួតពិនិត្យទៅលើរបួស ថាតើសត្វដំរីនោះវាមានបញ្ហាសុខភាពដែរឬទេ មុនពេលដែលយកវាទៅព្រលែងចោលទៅក្នុងព្រៃវិញ។