រំភើបដល់ស្រក់ទឹកភ្នែក! ទឹកចិត្ត​ម្តាយ​​ ខំរកលុយទាំងលំបាក​ ដើម្បីអោយកូនបានទៅរៀន​ រហូត​ទាល់តែរៀនចប់​ ដល់ពេលទទួលសញ្ញាប័ត្រ ម្តាយក៍ទៅលើកទឹកចិត្តកូន ស្រាប់តែកូននោះ…(មាន​វីដេអូ​)

ក្តី​ស្រមៃ​របស់​ឪពុកម្ដាយ​ពិតជា​ធំធេង​ខ្លាំង​ណាស់​ ដោយមានបំណងចង់ឲ្យកូនៗមាន​អនាគត​ដ៏​ភ្លឺស្វាង​ បេីទោះបីជា​ពួកគាត់​មាន​ជីវភាព​ក្រីក្រ​លំបាក​យ៉ាង​ណា​ក៏ដោយ​ ក៏ពួកគាត់មិនបោះបង់ចោលនូវក្តីសង្ឃឹមនេះឡេីយ​ ដោយ​នៅ​តែ​ខិតខំ​រកប្រាក់​ ជំនះរាល់​​ឧបសគ្គ​ ក្តៅ​ រងារប៉ុណ្ណា​ ក៏មិន​មាត់​ និង​រអ៊ូនោះដែរ។

ឪពុកម្ដាយខំរកលុយទាំងលំបាក​ អោយកូនបានទៅរៀន មានការចេះដឹង​ និង​ទទួល​បាន​នូវ​ការអប់រំ​ល្អ​ ដូច្នេះយើងត្រូវធ្វើជាកូនល្អ ខិតខំរៀនសូត្រ​ ដើម្បីកុំអោយគាត់ខកបំណង។ ដោយឡែក​ កាលពីព្រឹក​​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ម្សិលមិញនេះ​ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា

បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ ក្នុងពិធីប្រគល់សញ្ញាបត្រ​ដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង​ (NUM)​ចំនួនប្រមាណ ២,២៨៧នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ ក្រោយពី​ពិធី​ប្រគល់សញ្ញាបត្រ​ដល់និស្សិតត្រូវបាន​បញ្ចប់​រួច​រាល់​ហើយ​មក​ ក៏មាន​បុរសម្នាក់​ បានធ្វើឲ្យ​មជ្ឈដ្ឋាន​មហាជន​មានការ​ចាប់អារម្មណ៍​ជាខ្លាំង​។

ក្នុង​ទិដ្ឋភាព​នៅលេីសួន​ច្បារ​ ខណៈពេលដែលបុរសរូបនេះបាន​ថតរូបជាមួយម្តាយដែលជាអ្នកមានគុណ​ និងជា​វីរនារី​ក្នុង​ដួងចិត្ត​ផងនោះ​ ក៏បានដោះមួក​បំពាក់​អោយម្តាយ​ និងចាប់បាច់គាត់អមជា​មួយទឹកមុខរីករាយរំភេីបជាខ្លាំង​ ដែលនេះ​បញ្ជាក់​ថា​ អ្វី​ៗដែលម៉ែបានខំប្រឹងចំពោះកូនកន្លងមកនោះ​ គឺកូនអាចធ្វេីបានហេីយ​ ។

គួរបញ្ជាក់ដែរថា​ ចំពោះ​វីដេអូ​មួយ​នេះ​ ពិតជា​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ និង​មានន័យបំផុត​ ដែលត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសបុក​ បាននាំគ្នា​ស៊ែរចែក​រំលែក​នូវ​ក្តី​ស្រលាញ់​នេះ​យ៉ាង​ព្រោងព្រាត​តែម្តង។ ក្នុង​នោះដែរ​ ក៏មាន​មហាជន​ជាច្រើន​ បានកោតសរសេីរ​ចំពោះ​ទឹកចិត្ត​ដ៏​ប្រពៃរបស់​បុរសម្នាក់​នេះទៀតផង​។

សូមទស្សនាវីដេអូខាងក្រោម

Leave a Reply

Your email address will not be published. Required fields are marked *