គំរូល្អ! មហាជនជាច្រើន កោតសរសើរដល់ បុគ្គលិកបម្រើការលើយន្តហោះ ដែលបានបង្ហាញកាយវិកា សម្តែងការគោរព ពេលថតរូបជាមួយ ព្រះនាងតូច នរោត្តម ជេនណា ខ្សែរាជវង្ស
កាលពីពេលកន្លងទៅថ្មីៗនេះ មហាជនមានការពេញចិត្ត និងចាប់អារម្មណ៍ជាខ្លាំង ពេលឃើញ តារាចម្រៀង សុវត្ថិឌី ធារិកា បង្ហាញកាយវិកាលុតជង្គង់ សម្តែងការគោរព ពេលថតរូប ជាមួយ ព្រះនាងតូច នរោត្តម ជេនណា ខ្សែរាជវង្សកម្ពុជាវ័យក្មេង ព្រមទាំងមានការចែករំលែកជាច្រើនក្នុងបណ្តាញសង្គមហ្វេសប៊ុក។
ចំណែកកាលពីម្សិលមិញនេះ នាថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ គេប្រទះឃើញហ្វេសប៊ុកមួយឈ្មោះ Cambodia Airways បានបង្ហោះរូបភាពជាច្រើនសន្លឹករបស់ ព្រះនាងតូច នរោត្តម ជេនណា ហើយអ្វីដែលបានធ្វើឲ្យ បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍ជាខ្លាំងនោះ គឺមានរូបភាពមួយសន្លឹក ខណៈពេលបុគ្គលិកបម្រើការលើយន្តហោះ បានបង្ហាញកាយវិកា សម្តែងការគោរព ពេលថតរូបជាមួយទ្រង់។
ក្រោយពីឃើញបែបនេះ មានអ្នកខ្លះចូល comment ថា៖ “ពួកគាត់ពិតជាធ្វើគំរូដ៏ល្អខ្លាំងណាស់ចា៎” អ្នកខ្លះបន្ថែមថា “ពេញចិត្តបែបនេះ” ព្រមទាំងមាន comment ល្អៗជាច្រើនទៀត ដែលពេញចិត្តគំរូដ៏ប្រពៃបែបនេះ៕