រឿងកាន់តែធំ ! ធី សុវណ្ណថា ៖ សន្និសីទកាសែត ត្រូវធ្វើថ្ងៃនេះជាកំហិត បើនាងមិនចេញមុខ ខ្ញុំនឹងនាំប៉ូលិសទៅរកនាង និងលោកហេង ឡុង ដល់ផ្ទះ
រាជធានីភ្នំពេញ៖ មុននេះបន្តិចនាងធី សុវណ្ណថា បានបង្ហោះសារនៅក្នុងហ្វេសប៊ុករបស់នាងមានខ្លឹមសារថា« នាងខ្ញុំ និងប្តីខ្ញុំ បានត្រៀមរួចរាល់ហើយ រង់ចាំធ្វើសន្និសីទកាសែត សួរដេញដោលទល់មុខជាមួយនាងចរិយា និងលោកហេង ឡុង។ សន្និសីទកាសែត ត្រូវតែធ្វើក្នុងថ្ងៃនេះ ជាកំហិត បើនាងមិនចេញមុខ ខ្ញុំនឹងនាំប៉ូលិសទៅរកនាង និងលោកហេង ឡុង ដល់ផ្ទះ»។
សូមបញ្ជាក់ថា កញ្ញា ចរិយា ជាតារាសម្តែងនិងចម្រៀង ធ្វើបទសម្ភាសន៍លោកហេង ឡុង ជុំវិញទំនាក់ទំនងស្នេហារបស់នាង ជាមួយលោកផែ សុវណ្ណារិទ្ធ ជាសង្សាររបស់នាងរាប់ឆ្នាំមកហើយ បែរជាក្បត់ចិត្តនាងទៅរៀបការជាមួយនាងធី សុវណ្ណថា ។
ក្រោយមក នាងធី សុវណ្ណថា ឆ្លើយតបទៅវិញថា នាងមានភស្តុតាង ៣ចំណុច បញ្ជាក់ថា នាង (កញ្ញា ចរិយា )កាត់តរូបជាមួយប្តីនាង (ផែ សុវណ្ណារិទ្ធ) បង្កើតភស្តុតាងក្លែងក្លាយ។
នៅលើហ្វេសប៊ុកនាងធី សុវណ្ណថា ដែលបានបង្ហោះ កាលពីព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មានខ្លឹមសារថា « ខ្ញុំមានភស្តុតាង ៣ចំណុច បញ្ជាក់ថា នាងកាត់តរូបបង្កើតភស្តុតាងក្លែងក្លាយ
១ នាងថា ប្តីខ្ញុំថតរូបជាមួយនាងនៅថៃ ៥ឆ្នាំមុន កាល៥ឆ្នាំមុន លិខិតឆ្លងដែនប្តីខ្ញុំ គ្មានចេញចូលប្រទេសថៃទេ រាល់ការចេញចូលក្រៅប្រទេស ខ្ញុំនិងប្តីខ្ញុំ តែងទៅជាមួយគ្នា លិខិតឆ្លងដែនយើងទាំងពីរ មានថ្ងៃចេញចូលដូចគ្នា ។ តើនាងហ៊ានបង្ហាញលិខិតឆ្លងដែនរបស់នាងទេ?
២ នាងឈ្មោះអេង ចរិយា កើតឆ្នាំ ១៩៩៧ បច្ចុប្បន្ន នាងមានអាយុ២២ឆ្នាំ តើ១០ឆ្នាំមុន តើនាងមានអាយុប៉ុន្មាន? តើនាងហ៊ានបង្ហាញអត្តសញ្ញាណប័ណ្ណទេ?
៣ នាងថា រស់នៅជាមួយប្តីខ្ញុំ១០ឆ្នាំ តើនាងមានដែលផូសរូប ជាមួយប្តីខ្ញុំលើFacebook ទេ នាងមានសំលេងvoice និយាយឆ្លើយឆ្លងទេ? នាងមានរូបថត ក្នុងទូរស័ព្ទទេ? ខ្ញុំរង់ចាំមើលនាង ធ្វើសន្និសីទកាសែត ថ្ងៃនេះ នាងនឹងមានទោស ករណីបង្កើតភស្តុតាងក្លែងក្លាយ
លោកហេង ឡុង ក៏មានទោសដែរ ករណីផ្សាយព័ត៌មានក្លែងក្លាយ»៕
ប្រភព៖kbn