ផ្អើលអស់មួយភូមិ! បាតុភូតចម្លែកដែលកម្រមាន សត្វកុកក្រក ក្រសារក្អែកទឹក យ៉ាងច្រើនបាន………
កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ រូបភាពប៉ុន្មានសន្លឹក បានធ្វើឲ្យមហាជនក្នុងបណ្ដាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៏ និងបាននាំគ្នាស៊ែរចែករំលែកយ៉ាងច្រើន រហូតទៅដល់ជិត ៩ពាន់ដងឯណោះ ត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ស្ដីពីសត្វស្លាបជាច្រើនហោះពេញផ្ទៃមេឃ ខុសពីសព្វដង។
ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ដែលមានឈ្មោះ Storytellers បានសរសេរប្រាប់ឱ្យដឹងថា៖”បាតុភូតចម្លែកដែលកម្រមាន? អភិបាលស្រុកមង្គលបូរី៖ “កុកក្រក ក្រសារក្អែកទឹកយ៉ាងច្រើនសន្ធឹកសន្ធាប់បានប្រមូលផ្តុំគ្នានៅដីចំការមួុយកន្លែង ដែលស្ថិតនៅ ខាងជើងភ្នំបន្ទាយនាង ក្នុងភូមិ ចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ”៕
ប្រភព៖cambo-peace