ថ្មីចែសហ្មង! ទីកន្លែងដើរលេង នៅកំពត ល្បីទេសភាពស្អាតប្លែក!
ខេត្តកមពតៈ ទឹកដីកំពតជាទឹកដីគ្របដណ្ដប់ទៅដោយតំបន់ទេសចរណ៍ធម្មជាតិ រាប់មិនអស់ ព្រោះខេត្តមួយនេះ មានទាំងព្រៃភ្នំជ្រលងដងអូរ ដងព្រែក សមុទ្រ ទឹកជ្រោះ ។ ជាពិសេសនោះគឺរីសតស្អាតៗជាច្រើនកន្លែង ត្រូវបានបង្កើតឡើងជាមួយធម្មជាតិ ដើម្បីបំពេញសេចក្ដីត្រូវការភ្ញៀវទេសចរ ។
យ៉ាងណាមិញ ដឺសាហ្វារី (The Safari Resort ) គឺជារីសតថ្មីទើបតែបង្កើតឡើង នៅទំនប់ម្លេច ដែលជាតំបន់ទេសចរណ៍បែបធម្មជាតិ ដ៏ល្បីល្បាញប្រចាំខេត្តកំពត ។ នៅទីនោះភ្ញៀវទេសចរអាចសម្រាកលម្ហែកាយ ស្រូបយកខ្យល់អាកាសដ៏ល្អបរិសុទ្ធ រីករាយនឹងធម្មជាតិដ៏ត្រកាលមានភ្នំហ៊ុមព័ន្ធជុំវិញ មានទឹកបឹងជិះទូកលេងកម្សាន្ត គយគន់ព្រះអាទិត្យរះនាព្រឹកព្រលឹមស្រាងៗ និង ពេលរៀបលិចយ៉ាងស្រស់ស្អាតក្រៃលែង ។
បើតាមលោក វីរៈ ច័ន្ទតារា ជាម្ចាស់ ដឺសាហ្វារី The Safari តែម្ដងបានប្រាប់ ថានៅទីនោះ មានផ្ដល់ជាកន្លែងគេងជាតង់បែបទំនើបធំទូលាយ មានបំពាក់ដោយគ្រឿងសង្ហារឹមបែបទំនើប ត្រជាក់ស្រួល មានគ្រែគេងដូចក្នុងសណ្ឋាគារដូច្នោះដែរ ។ ទេសចរអាចស្នាក់នៅជាលក្ខណៈគ្រួសារ មិត្តភក្ដិ ឬ បែបគូស្នេហ៍យ៉ាងមានក្ដីសុខ ។
ក្រៅពីនេះរីសតក៏មានរៀបចំជាការអាំងសាច់ញ៉ាំបែប BBQ ឬ មុខម្ហូបផ្សេងទៀតដែលភ្ញៀវត្រូវការក្នុងតម្លៃសមរម្យ ។ ពិសេសទេសចរក៏អាចយកអាហារពីខាងក្រៅ ទៅចម្អិនខ្លួនឯងក៏បាន គ្រាន់តែគិតថ្លៃសេវាតិចតួចប៉ុនណោះ ។ចំពោះតម្លៃស្នាក់នៅវិញមានចាប់ពី ៤០ ដុល្លារ ដល់ ១៤៩ ដុល្លារ អាស្រ័យលើការទៅលេងកម្សាន្ត ក្នុងថ្ងៃចុងសប្ដាហ៍ ឬ ថ្ងៃធម្មតា និង ថ្ងៃបុណ្យទានផ្សេងៗ ។
រីសតក៏មានផ្ដល់កង់ជិះលេងកម្សាន្ត ដោយមិនគិតថ្លៃទៀតផង ។រីសតដ៏ស្អាតបំផុតនេះ មានទីតាំងស្ថិតនៅ ព្រំប្រទល់រវាងខេត្តកំពត និង តាកែវ ស្ថិតនៅឃុំជ្រេស ស្រុកជុំគិរី ខេត្តកំពត មានចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ភ្ញៀវទេសចរត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៣ ដោយបទស្ដាំចូលប្រវែងប្រហែល ៦ គីឡូម៉ែត្រ នឹងទៅដល់ទីនោះហើយ ៕ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខ ៖ ០៨៧ ៨៨៨ ៨៨០។