អស្ចារ្យ​ណាស់​ មនុស្ស​យន្ត​មាន​រូប​រាង​ជា​មនុស្ស​ ដែលកូនខ្មែរទេីបតែផលិត​ និងដាក់បង្ហាញជា​ផ្លូវការ​ ដោយចំណាយ​ទឹកប្រាក់​ផលិត​អស់ចំនួន​ មានវីដេអូ​

បច្ចុប្បន្ននេះ បច្ចេកវិទ្យា កាន់តែមានការទំនេីបជឿនលឿន គួរឲ្យកត់សម្គាល់ ក្នុងនោះដែរ កម្ពុជា ក៏កំពុង តែមានការរីកចម្រើនផងដែរ ខណៈដែលយុវជនខ្មែរ នាសម័យ​បច្ចុប្បន្ន​នេះ បាននឹងកំពុងតែមានការខិតខំ និងបានចូលរួមចំណែកក្នុងកម្មវិធីសិក្សាជាច្រើន ដែលធ្វើឲ្យពួកគេមានសមត្ថភាព កាន់តែទៅមុខនោះ។

ដោយឡែក កាលពីពេលថ្មីៗនេះ យុវជនមួយក្រុម បានបង្កើតនូវ​បច្ចេកវិទ្យា​រ៉ូបូតថ្មីដំបូងបង្អស់នៅកម្ពុជា ដែលមានឈ្មោះថា រ៉ូបូ ខេម ព្រះកុសមៈ (Robocam preah Kossomak) ជាប្រភេទ រ៉ូបូត Humanoid ដែលមានរូបរាងដូចមនុស្ស និងមានសមត្ថភាពខ្ពស់ ក្នុង ការប្រាស្រ័យទាក់ទងជាមួយមនុស្ស ដែលអាចឆ្លើយឆ្លងបានដល់ទៅ​ ២ភាសា(ភាសាខ្មែរ និង ភាសា អង់គ្លេស) ថែមទាំងអាចធ្វើសកម្មភាពផ្សេងៗថែម ទៀតផង ។


សូម​ជម្រាប​ផងដែរ​ថា​ ចំពោះ​រ៉ូបូត​ខាងលើ​នេះមានឈ្មោះ Robocam មាន​អាយុ​ ១ឆ្នាំ​ មានទម្ងន់ ៤៥គីឡូក្រាម​ កម្ពស់ ១.៥៨ ​សង់ទីម៉ែត្រ និង​ត្រូវ​បាន​ផលិត​ឡើង​ដោយ​សមាជិក​ចំនួន​ ១៤នាក់​ ដោយ​បា​នប្រើ​រយៈពេល​ប្រមាណ​ជាង​ ១ឆ្នាំ និង​ចំណាយ​ទឹកប្រាក់​អស់​ជិត ២ម៉ឺន​ដុល្លារ​។​

ដោយឡែក​ ក្រោយ​ពី​​រ៉ូបូតខាងលេីនេះ​ គ្រោងនឹងសម្រេចបាន​លទ្ធផល​ ១០០ភាគរយហេីយនោះ​ កាលពី​ម្សិលមិញ​នេះ​ រ៉ូបូត​នេះក៏បា​នយក​ទៅ​តាំង​បង្ហាញ​នៅក្នុង​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) របស់​ក្រសួង​ការងារ​ក្រោមការចូលរួម​ និង​កោតសរសើរ​ពីសំណាក់មនុស្សជាច្រេីន។



ប្រភព៖ vdoamazing

Leave a Reply

Your email address will not be published. Required fields are marked *