ប្តីប្រពន្ធជនជាតិសិង្ហបុរីមួយគូ ព្យាយាមរត់ពន្ធមាស ៥ គីឡូដាក់នៅក្នុងហោប៉ៅខោ ត្រូវគេចាប់ខ្លួននៅក្នុងអាកាសយានដ្ឋានអន្តរជាតិ…
ប្តីប្រពន្ធជនជាតិសិង្ហបុរីមួយគូ ត្រូវបានគេចាប់ខ្លួននៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Bandaranaike ប្រទេសស្រីលង្កា កាលពីយប់ថ្ងៃសុក្រទី ២៨ ខែមិថុនា ពីបទប៉ុនប៉ងរត់ពន្ធមាសទំងន់ ៥ គីឡូក្រាម ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក បានអោយដឹងថា គ្រឿងអលង្ការនោះមានតំលៃប្រហែលជា 377,234 ដុល្លា ត្រូវបានគេរកឃើញនៅក្នុងហោប៉ៅខោប្តីប្រពន្ធមួយគូនោះ ។
បើតាមការចុះផ្សាយនៅលើ Adaderana.lk គេហរទំព័រព័ត៌មានរបស់ប្រទេសស្រីលង្កា បានអោយដឹងថា ប្តីប្រពន្ធនេះគឺជាអាជីវកករប្តូរប្រាក់នៅក្នុងប្រទេសសិង្ហបុរី ។ តាមសំដីអ្នកនាំពាក្យមន្ត្រីគយក្នុងព្រលានយន្តហោះអន្តរជាតិស្រីលង្កាអោយបានអោយដឹងថា ប្តីប្រពន្ធនេះធ្លាប់បានធ្វើដំណើរទៅមកប្រទេសស្រីលង្កានេះយ៉ាងហោចណាស់ ៦ លើកកាលពីឆ្នាំមុន ។ ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីប៉ូលីសប្រចាំប្រទេសស្រីលង្កាកំពុងធ្វើការស៊ើបអង្កេតបន្ថែម ចំពោះករណីរត់ពន្ធមាសនេះផងដែរ ៕