សូមសសើរពួកគាត់ធ្វើបានបណ្តើៗហើយ សង្ឃឹមថានឹងបានកាន់តែល្អជាងនេះទៅទៀត

ភ្នំពេញ៖ មហាជនមួយចំនួនធំបានជ្រាបដឹងច្បាស់ហើយថា ចំពោះវីដេអូឃ្លឹប ដែលត្រូវបានបង្ហោះចូលទៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក អំពីសកម្មភាពអ្នកមានយានយន្ដមួយចំនួនបានបើកបរបញ្ច្រាស់ទិស ដែលបណ្ដាលជាហេតុធ្វើឲ្យមានការកកស្ទះចរាចរណ៏ជាខ្លាំង ហើយថែមទាំងអាចបង្កអោយមានគ្រោះថ្នាក់ចរាចរណ៏ថែមទៀតផង។យ៉ាងណាមិញនាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គឺជាថ្ងៃទី០១

នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅគ្រប់ទិសទី បានធ្វើដំណើរចាកចេញពីគេហដ្ឋានរបស់ខ្លួន ដើម្បីអញ្ចើញធ្វើដំណើរកម្សាន្ដជួបជុំក្រុមគ្រួសារ សាច់ញាតិ និងលំហែកាយទៅកាន់រមនីយដ្ឋាននានាផងដែរ។ជាក់ស្តែង អ្វីដែរជារឿងដ៏គួរឲ្យចាប់អារម្មណ៏ និងកោតសរសើរ ពីការបើកបររបស់បងប្អូនប្រជាពលរដ្ឋយើង ក្នុងពេលបច្ចុប្បន្ននេះ

ដោយយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកបុរសម្នាក់ ដែលមានឈ្មោះ Han Yuth Thorn បានបង្ហោះរូបថតប៉ុន្មានសន្លឹក ស្ដីពីសកម្មភាពក្នុងបើកបររបស់ប្រជាពលរដ្ឋយើង ដោយមិនបំពានទៅកាន់ផ្លូវម្ខាងទៀត និងបានតម្រង់ជួរយ៉ាងត្រង់ បើទោះជាមានការកកស្ទុះចរាចរណ៏ក៏ដោយ។ប្រភព៖ ហ្វេសប៊ុក

 

 

Leave a Reply

Your email address will not be published. Required fields are marked *