ចេះតែលឺសម្លេងល្វើយៗមិនដាច់! ចុងក្រោយសម្រេចចិត្តជីកគាស់ ៦ម៉ោង ស្រាប់តែឃើញបែបនេះទៅវិញ…មានរូបភាព

មាន​រឿងរ៉ាវ​ដែល​យើង​មិន​នឹកស្មាន​ជាច្រើន តែងតែ​កើតឡើង​គ្រប់ពេល និង​គ្រប់​ទីកន្លែង​ជុំវិញខ្លួន​យើង ខ្លះ​ជា​រឿង​ល្អ ខ្លះ​ជា​រឿង​គួរឲ្យ​អាណិតអាសូរ ឯ​ខ្លះ​ជា​រឿង​រន្ធត់​តក់ស្លុត​មិន​នឹក​ស្មាន​​ជាដើម​។​

ចំណែក​ហេតុការណ៍​ខាងក្រោម​នេះ​វិញ​ ជា​រឿង​គួរ​ឲ្យ​ងឿងឆ្ងល់​បំផុត​មួយ​ដែល​គេ​បាន​ឮ​សំឡេង​ង៉ូវៗ​ចេញ​ពី​ក្រោម​កម្រាល​កៅស៊ូ​ដ៏​ជ្រៅ​នៃ​កន្លែង​ចត​រថយន្ត​មួយ​ស្ថិត​សង្កាត់ Dorney ទីក្រុង Buckinghamshire ប្រទេស​អង់គ្លេស​។ រហូត​មាន​ការជួល​បុគ្គលិក​ជំនាញ​ចំនួន​ ៦​នាក់​ឲ្យ​គាស់​មើល ​ប្រដាប់​ដោយ​កូន​អេស្កាវ៉ាទ័រ ម៉ាស៊ីន​កាត់​ដែក និង​ប៉ែល​ជាដើម​។​

​បន្ទាប់​ពី​កាត់​គាស់​រយៈពេល​ជាង ៦ ម៉ោង​ទើប​គេ​ដឹងថា សំឡេង​នោះ​ជា​សំឡេង​របស់សុន​ខ​កម្សត់​​មួយ​ក្បាល​ដែល​បាន​ជាប់​នៅក្នុង​បំពង់​ក្រោម​ដី​ប្រមាណ ៤​ថ្ងៃ​ឯណោះ​។ អ្នក​ទូរ​សព្ទ​ហៅ​ក្រុម​សង្គ្រោះ​នោះ គឺ​ជា​ម្ចាស់​ឆ្កែ​ដែល​ជាប់​​​តែម្ដង​។ ដំបូង​ពួកគេ​គិតថា ស្ត្រី​ជា​ម្ចាស់​ឆ្កែ​នេះ​ឆ្កួត​ហើយ ព្រោះ​អ្នកស្រី​គិតថា មាន​សុនខ​​នៅ​ក្រោម​ដី​ដែល​មិន​មាន​ប្រឡោះ​ណា​​មួយ​អាច​ចូល​រួច​បាន​។​

​បន្ទាប់​ពី​កាត់​កម្រាស់​កៅស៊ូ​រួចរាល់ អ្នក​សង្គ្រោះ​បាន​ប្រើ​អេស្កាវ៉ាទ័រ ជីក​​កាយ​ដល់​បំពង់​ទុយោ រួច​ប្រើ​ម៉ាស៊ីន​កាត់​បំពង់​ទុយោ​តែម្ដង​។ ក្រោយ​កាត់​រួច​ពួកគេ​ក៏​ឃើញ​កូន​សុនខ​ស្គមកំព្រឹង​មួយ​ក្បាល​ស្ថិតក្នុង​បំពង់​ទុយោ​ធំ​ទាំង​សភាព​ភ័យ​តក់ស្លុត រួច​ពួក​គេ​​បាន​លូន​ចូល​ទៅ​ចាប់​តែ​ម្ដង​។​

​កូន​ឆ្កែ​ញី​នេះ​ត្រូវ​ម្ចាស់​វា​ដាក់ឈ្មោះថា លូ​លូ បាន​បាត់​ពី​ផ្ទះ​ជាច្រើន​ថ្ងៃ​ហើយ​។ អ្នក​សង្គ្រោះ​បាន​សន្និដ្ឋាន​ថា កូន​ឆ្កែ​នេះ​អាច​បន្ត​ជីវិត​រស់នៅ​បាន​ដោយសារ​វា​ផឹក​ដំណក់ទឹក​នៅជាប់​តាម​បាត​ទុយោ​។ ទោះ​យ៉ាងណា​ទាំង​ម្ចាស់ ទាំង​ក្រុម​សង្គ្រោះ​នៅ​មិនទាន់​ដឹង​ថា កូន​ឆ្កែ​នេះ​ចូល​ទៅក្នុង​ទុយោ​តាមរបៀប​ណា​នោះ​ទេ​៕


ប្រភព៖bizkh

Leave a Reply

Your email address will not be published. Required fields are marked *