អភូតហេតុ​ចម្លែក​ពុំគួរ​ឲ្យ​ជឿបានកើតមានហើយ!!​! អណ្តើក​អាយុ​ជាង​១០០​ឆ្នាំ​ពន្យល់​សុ​បិ​ន្ត ពេលបានដឹងហើយព្រឺសម្បុរសតែម្តង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​អភូតហេតុ​ដ៏​ចម្លែក​មួយ​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដែល​បាន​កើតឡើង​នៅ​ក្នុងភូមិ​កំពង់​ក្របៅ សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​លោក គូ គត់ អាយុ​ជាង​៥៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​កំពង់​ក្របៅ មុខរបរ​គ្រូបង្រៀន (ឥឡូវ​លោក​សមាទានសីល​)​ហើយ បាន​ឲ្យ​ដឹង​ថា ប្រហែល​ជាមួយ​អាទិត្យ​មុន​លោក​បាន​យល់​សុ​បិ​ន្ត​ឃើញ​បុរស​ចំណាស់​ម្នាក់ មាឌ​ខ្មៅ មក​សុំ​នៅ​ជាមួយ តែ​គាត់​ប្រាប់​ថា «មក​​សុំ​នៅ​ជាមួយ​យ៉ាងម៉េច? ឯង​នៅឯណា? មកពីណា​ដែរ? ឈ្មោះ​អី?​» ពេល​នោះ​បុរស​ក្នុង​សុ​បិ​ន្ត​ប្រាប់​ថា «​គេ​ឈ្មោះ​មហា​សម្បត្តិ រស់នៅ​ក្នុង​បឹង​ភេ និង​វាល​នេះ​អស់​រយៈកាល​ជាង​១០០​ឆ្នាំ​មក​ហើយ​! ឲ្យ​សុំ​នៅ​ជាមួយ​ផង គេ​មិន​អាច​រស់នៅ​ក្នុង​បឹង​នេះ​ទៀត​ទេ បើ​នៅ​ត​ទៀត​ច្បាស់​ជា​ស្លាប់ ហើយ​គេច​មិន​ផុត​ពី​គេ​ចាប់​ស៊ី​ទេ ចាំ​ទទួល​ផង​លោក បើកទ្វារ​ផ្ទះ​ខាងក្រោយ​ទៅ​ឃើញ​ខ្ញុំ​ហើយ​!» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​យល់សប្តិ​នេះ​ធ្វើ​ឲ្យ​លោក​ភ្ញាក់​ខ្លួន​ពី​ដំណេក​ទាំង​កណ្តាល​យប់ ក៏​ងើប​ទៅ​បើកទ្វារ​ក្រោយ​ផ្ទះ​រក​មើល តើ​ដូច​ជា​ការ​យល់​សុបិន្តទេ? ស្រាប់តែ​ឃើញ​សត្វ​អណ្តើក​ដ៏​ធំ​មួយ​ក្បាល​កំពុង​តែ​អើត​.​ក​នៅ​មាត់​ទ្វារ។ លោក​ក៏​ចាប់​លើកយក​មក​ដាក់​ក្នុង​របង​ផ្ទះ​បិទ​ជិត ហើយ​ដាក់​ត្រកួន និង​ឲ្យ​ប្រពន្ធ​ទិញ​ត្រី​ចង្វា​មក​វះ​អាចម៍​ចេញ​ដាក់​ឲ្យ​ស៊ី លុះ​យប់​ឡើង​ក៏​យល់សុបិន្ត​ឃើញ​គេ​ប្រាប់​ថា «​ម្ហូប​ដែល​ឲ្យ​គេ​ស៊ី​នឹង​ឆ្ងាញ់​ណាស់​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកគ្រូ​បន្ត​ទៀត​ថា សត្វ​អណ្តើក​​នេះ​បាន​ពន្យល់​សុបិន្តប្រាប់​ទៀត​ថា «​សូម​លោក​ចាំ​ទទួលយក​ប្រពន្ធ​របស់​គេ​ឲ្យ​មក​នៅ​ជាមួយ​ផង ប្រហែលជា​ម៉ោង​០៩​ព្រឹកស្អែក​នេះ​គាត់​មក​ដល់​ហើយ​» ។ លុះដល់​ព្រឹក​ថ្ងៃ​ទី​០៤ ពេល​ក្រោក​ឡើង​លោក​បើករថយន្ត​ចេញពីផ្ទះ​ទៅ​ញ៉ាំ​អាហារ​ព្រឹក ក៏​នឹកឃើញ​ការ​យល់​​សុបិន្ត​​ក៏​ត្រឡប់​មក​ដល់​ផ្ទះ ហើយ​ដើរទៅ​មើល​ខាងក្រោយ​ពិតជា​​ឃើញ​អណ្តើក​ញី​មួយ​ក្បាល​ទៀត ក៏​ចាប់​យក​មក​ដាក់​ជាមួយ​គ្នា ។ សត្វ​ទាំង​២​នោះ​ពេល​ជួប​គ្នា​បង្ហាញ​ពី​អាការៈដូច​នឹក​គ្នា​ខ្លាំ​ណាស់​អ​ញ្ចឹ​ង ពួក​វា​ប្រឡែង​គ្នា ត្រដុស​គ្នា​លេង​យ៉ាង​សប្បាយ​រីករាយ​។ តាំងពី​បាន​អណ្តើក​ឈ្មោល​ទី​១ ទម្ងន់​ប្រហែល​ជាង​១០​គីឡូក្រាម ព្រោះ​គាត់​មិន​បាន​ថ្លឹង​ទេ ចំណែក​អណ្តើក​ញី​វិញ​គាត់​បាន​ថ្លឹង​មើល​ទម្ងន់​ជាង​០៩​គីឡូក្រាម​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​រំលឹក​ថា បើ​តាម​ដំណើររឿង​កាលពីដើម​ឡើយ​នៅ​ក្នុង​សង្កាត់​កំពង់​ក្របៅ មាន​បឹង​ធម្មជាតិ​មួយ​ដ៏​ធំ​មាន​អាយុកាល​រាប់រយ​ឆ្នាំ​មក​ហើយ ហើយ​ទឹក​នៅ​ក្នុង​បឹង​នេះ​មិន​ដែល​រីង​ហួត​អស់នោះ​ទេ​នៅ​រដូវប្រាំង ថែម​ទាំង​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាំ​គ្នា​នេសាទ​ត្រី​ក្នុង​បឹង​នេះ​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ ។ បច្ចុប្បន្ន​នេះ​ផ្ទៃ​បឹង​ទាំងមូល​កាន់តែ​តូច​ទៅ​ៗ ដោយសារ​ការ​សាងសង់​ផ្ទះ និង​ចាក់​ដី​ចូល​ក្នុង​បឹង តែ​​ផ្ទៃ​បឹង​ទាំងមូល​ដែល​នៅ​សេសសល់​ពី​កា​រំលោភ​បំពាន​នោះ ត្រូវ​បាន​រាជរដ្ឋាភិបាល​ប្រគល់​បឹង​ភេ ស្ថិត​នៅ​ខាងកើត​ថ្នល់ជាតិ​លេខ​០៦ និង​បឹង​ត្រាវ ស្ថិត​នៅ​ខាងលិច​ថ្នល់ជាតិ ឲ្យ​ទៅ​ក្រុមហ៊ុន​ធំ​ៗ​ចំនួន​២ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍ ហើយ​ក៏​លេចឮ​ដំណឹង​និយាយ​ត​ៗ​គ្នា​ថា គេ​នឹង​ចាក់​ដី​លុប​​បឹង​ភេ​នៅ​រដូវប្រាំង​ឆាប់​ៗ​ខាង​មុខ​នេះ ស្រាប់តែ​មាន​អភូតហេតុ​ខាងលើ​នេះ​តែ​ម្តង៕

Leave a Reply

Your email address will not be published. Required fields are marked *