សំណាងដូចធ្លាក់ពីលើមេឃចឹង គ្រាន់តែកៅអីមួយសោះមានតម្លៃរាប់លានដុល្លា
បរទេស៖ គ្រឿងសង្ហារឹមចំនួន២ មានទូរដាក់របស់របរ និងកៅអីអាយុកាលជាង២៥០ឆ្នាំ ដែលជាកម្មសិទ្ធិរបស់ម្ចាស់ក្សត្រី Marie Antoinette របស់ប្រទេសបារាំង គ្រោងនឹងដាក់ដេញថ្លៃនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ក្នុងទីក្រុងប៉ារីស នៃប្រទេសបារាំង។
ជាក់ស្ដែង ទូរដាក់របស់របរ ត្រូវបានព្យាករណ៍ថា នឹងអាចបានតម្លៃពី៨០០,០០០អឺរ៉ូ ទៅ១.២លានអឺរ៉ូ (ប្រមាណ៨២៧,៦៤០ដុល្លារអាមេរិក ទៅ១.២៤លានដុល្លារអាមេរិក)។ ចំណែកកៅអីវិញ ត្រូវបានព្យាករណ៍ថា នឹងអាចបានតម្លៃពី១០០,០០០អឺរ៉ូ ទៅ២០០,០០០អឺរ៉ូ (ប្រមាណ១០៣,៤៥៥ដុល្លារអាមេរិក ទៅ២០៧,០០០ដុល្លារអាមេរិក)។
យ៉ាងណាមិញ ទូរដាក់របស់របរនេះ ត្រូវបានរចនាបំផុសគំនិតឡើងដោយជនជាតិចិន និងផ្នែកនៃទូរមានលោហៈដ៏កម្រ។ ហើយវាត្រូវបានបង្កើតឡើងសម្រាប់ម្ចាស់ក្សត្រីផ្ទាល់ ក្នុងឆ្នាំ១៧៧០ នៅពេលដែលទ្រង់យាងមកដល់ប្រទេសបារាំងជាលើកដំបូង ខណៈទ្រង់មានព្រះជន្ម១៥ព្រះវស្សា។ ចំពោះកៅអី គឺជាការកុម៉្មង់ធ្វើឡើងចុងក្រោយបង្អស់សម្រាប់ទ្រង់ផងដែរ៕
ប្រភព: reuters