ភ្ញាក់ផ្អើលខ្លាំង ផ្ទះនៅលើកោះមួយ សង់ក្រោមផ្ទាំងថ្មធំៗ ដើម្បីការពារ និងពិបាកនឹងឃើញ ដោយក្រុម.ចោ.រ.សមុទ្យ
ក្រិក៖ កោះ Ikaria របស់ប្រទេសក្រិក នៅសមុទ្រ Aegean គឺជាជម្រកនៃផ្ទះលាក់បាំងជាច្រើនខ្នង ដែលបានសាងសង់ឡើងពីក្រោមផ្ទាំងថ្មដ៏ធំៗ ដើម្បីការពារ និងពិបាកនឹងឃើញ ដោយក្រុម.ចោ.រ.សមុទ្រ។
ជាក់ស្ដែង កាលពីរាប់រយឆ្នាំមុន កោះ Ikaria គឺជាគោលដៅចម្បងសម្រាប់ក្រុម.ចោ.រ.សមុទ្រ ដូច្នេះដើម្បីការពារខ្លួនពីការ.វា.យ.ឆ្ម.ក់ អ្នកស្រុកបានចាប់ផ្តើមសាងសង់ផ្ទះជ្រៅទៅក្នុងភ្នំ ឬក្រោមផ្ទាំងថ្ម ខណៈមានហុំព័ទ្ធជុំវិញដោយធម្មជាតិ ដើម្បីធ្វើឲ្យកោះរបស់ពួកគេ មើលទៅគ្មានមនុស្សរស់នៅ។
តួយ៉ាង អ្នកស្រុកទាំងអស់ បានរស់នៅដោយភាព.ភ័.យ.ខ្លា.ច.ស្ទើរតែរាល់ថ្ងៃ និងចៀសវាងការប្រើប្រាស់ភ្លើង ឬប្រភពពន្លឺណាមួយផងដែរ នាពេលរាត្រី។ សូម្បីតែផ្សែងដែលហ៊ុយចេញពីការចម្អិនម្ហូបអាហារ ឬធ្វើអ្វីផ្សេងៗក៏ត្រូវមានភាពប្រុងប្រយ័ត្នយ៉ាងល្អទៀតផង។
យ៉ាងណាមិញ សព្វថ្ងៃ កោះ Ikaria គឺជាទីកន្លែងទេសចរណ៍ដ៏ពេញនិយមមួយ ដែលល្បីល្បាញ និងមានអ្នកទេសចរទៅលេងកម្សាន្តជារឿយៗ ដោយសារតែឆ្នេរខ្សាច់ ភូមិដ៏ស្រស់ស្អាត និងទេសភាពធម្មជាតិដ៏បរិសុទ្ធ៕
ប្រភព: odditycentral
សូមទស្សនារូបភាពខាងក្រោម៖