នៅតែតស៊ូ! ធ្លា..ប់..ជាសេដ្ឋីពីមុនប្រាក់រយលាន ឥឡូវបុរសនេះ ក្លាយជាអ្នកលក់សាច់ក្រកអាំង តែគាត់នៅតែតស៊ូដោយសារតែ
ចិន៖ បុរសម្នាក់ ជាអតីតមហាសេដ្ឋី ដែល.ក្ស័.យ.ធ.ន.ក្នុងប្រទេសចិន បានកំពុងទទួលការចាប់អារម្មណ៍ជាខ្លាំងនៅលើបណ្ដាញអ៊ីនធើណេត ក្រោយពីគាត់បានបង្ហើបពីព័ត៌មាននៃការដោះបំណុល ដោយការលក់សាច់ក្រកអាំងតាមចិញ្ចើមផ្លូវ។
ជាក់ស្ដែង លោក Tang Jian ត្រូវបានចាត់ទុកថាជាពាណិជ្ជករដ៏ជោគជ័យម្នាក់ក្នុងខែត្ត Zhejiang របស់ប្រទេសចិន ខណៈគាត់បានកាន់កាប់ភោជនីយដ្ឋានជាច្រើនកន្លែង នៅពេលគាត់មានអាយុទើបតែ៣៦ឆ្នាំ។ ហើយលុះមកដល់ឆ្នាំ២០០៥ គាត់បានសម្រេចចិត្តវិនិយោគលើឧស្សាហកម្មថ្មីទាំងស្រុង ប៉ុន្ដែអ្វីៗគ្រប់យ៉ាង មិនបានដំណើរការល្អទេសម្រាប់គាត់។ ឥឡូវនេះ គាត់មានអាយុ៥២ឆ្នាំហើយ និងត្រូវបានរកឃើញថា មាន.បំ.ណុ.ល.ជាប់ខ្លួនចំនួន៤៦លានយ័ន (ប្រមាណ៦.៤លានដុល្លារអាមេរិក)។
តួយ៉ាង នៅពេលដែលលោក Jian ចាប់ផ្ដើមវិនិយោគលើឧស្សាហកម្មវិស្វកម្ម គាត់បានជឿជាក់ថា វានឹងមានភាពប្រសើរជាងអាណាចក្រភោជនីយដ្ឋានរបស់គាត់។ បើទោះបីជាគម្រោងមើលទៅរដាក់រដុបក៏ដោយ ក៏គាត់នៅតែបន្ដវិនិយោគ រហូតដល់ជ្រុលខ្លួន ទើបភ្ញាក់ខ្លួន និងយឺតពេលទៅហើយ។ ក្រោយមក គាត់បានលក់ភោជនីយដ្ឋានទាំងអស់ ផ្ទះ និងរថយន្ដរបស់គាត់ ដើម្បីដោះបំណុលតែម្ដង។
យ៉ាងណាមិញ លោក Jian បាននិយាយក្នុងបទសម្ភាស៍មួយថា៖ពួកយើងម្នាក់ៗ បានកើតមកដោយគ្មានអ្វីទាំងអស់ជាប់ខ្លួន។ ហេតុអ្វីបានជាយើងត្រូវ.ខ្លា.ច.ចំពោះការចាប់ផ្ដើមឡើងវិញម្ដងទៀត? ពួកយើងត្រូវតែបន្ដរៀនសូត្រពីការប្រឈមមុខនឹងទុក្ខលំបាក ដោយចិត្តត្រជាក់ និងដើរទៅមុខដោយភាពក្លាហាន។ ម៉្យាងវិញទៀត ពួកយើងម្នាក់ៗរស់នៅក្នុងជីវិតដ៏លំបាក និងជួបប្រទះនឹងការលំបាកជាច្រើន ប៉ុន្តែពួកយើងត្រូវប្រកាន់ខ្ជាប់នូវស្មារតីមិនចុះចាញ់ឡើយ៕