ឆ្អឹងអណ្តែតមែន ហូបអយស្ទ័រ ជួបរបស់មួយ…

មនុស្សយើងកើតមកមានឱកាសបាន ញ៉ាំរបស់ឆ្ងាញ់ ចាត់ទុកថាជា «លាភមាត់» ក្នុងអត្ថបទនេះយើងស្គាល់ហើយ អាហារសត្វទឹកសមុទ្រ គឺអយស្ទ័រ មិនត្រឹមតែជាប្រភេទសត្វទឹកសមុទ្រមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងប៉ូវកម្លាំង បង្កើនថាមពលសម្រាប់បុរសៗ ទៅលើការរួមភេទទៀតផង ។ តើមាននរណាខ្លះបរិហូបអយស្ទ័រ បានជួប «គុជ» ដ៏មានតម្លៃ?!?

មាន ! រឿងនេះបានកើតឡើងនៅភោជនីយដ្ឋាន ស្ទើនអ៊ែន បោវ ក្នុងទីក្រុងខូស្ទើ រដ្ឋញូវជើស៊ី សហរដ្ឋអាមេរិក នៅពេលស្វាមី និងភរិយា គឺលោក អ៊ែនតាន់ និងអ្នកស្រី ឆឺរិល សឺមើរ បរិភោគអយស្ទ័រ ។ នៅពេលលោក អ៊ែនទាន់ បកដាក់ចូលមាត់ ហាក់មានអារម្មណ៍ប៉ះដុំរឹង ទើបយកចេញមកមើល ហៃយ៉ា! បេះដូងចង់លោតចេញមកក្រៅ គឺ«គ្រាប់គុជ» តូចមួយ ។ ព័ត៌មានមិនបានបញ្ជាក់ពីតម្លៃរបស់វា តែបើតាមដឹង បើគ្រាប់ធំពិតជាមិនធម្មតាឡើយ គឺខ្ទង់លាន ៕

Leave a Reply

Your email address will not be published. Required fields are marked *