ញាក់សាច់! ក្សត្រស្វាហ្សីលែនចំណាយ ១៣ លានផោន ទិញ BMW ១២០ គ្រឿងឲ្យព្រះជាយា ១៤ ព្រះអង្គ

សម្តេចព្រះរាជាធិបតី អឹមស្វាទី ទី៣ នៃស្វាទីនី (King Msqati III of Esswatini) ព្រះមហាក្សត្រនៃប្រទេសស្វាហ្សីលែន បានទិញរថយន្តដ៏ទំនើប Rolls-Royce ចំនួន ១៩ គ្រឿង និងរថយន្ត BMW ចំនួន ១២០ គ្រឿង តម្លៃសរុបប្រមាណ ១៣ លានផោន ព្រះរាជទានជារង្វាន់ថ្វាយព្រះជាយាចំនួន ១៤ ព្រះអង្គ ។

នៅលើសង្គមអនឡាញ បានសែរខ្លឹមសារថា មានអ្នកបានឃើញរថយន្តទំនើបជាច្រើន បញ្ជូនមកពីអាហ្វ្រិកខាងត្បូង ទៅកាន់ប្រទេសស្វាហ្សីលែន ជាការកុម៉្មង់ទិញរបស់សម្តេចរាជាធិបតី អឹមស្វាទី ទី​៣ ក្នុងនេះមានរថយន្ត BMW X3 និង BMW Series 5 ក្នុងមួយគ្រឿងៗមានតម្លៃ ៣០.០០០ ផោន ។

អ្នកនយោបាយភាគីប្រឆាំង រ៉ូវិចាន ថាប្រព្រឹត្តមិនសមរម្យ ដោយសារប្រជាជនជួបទុរ្ភិក្ស ។ តាមរបាយការណ៍ថា ចំណូលជាមធ្យមរបស់ប្រជាជនស្វាហ្ស៊ីលែនមាន ១០.០០០ ផោនក្នុងមួយឆ្នាំ មានន័យថា ប្រជាជនទូទៅមិនអាចទិញរថយន្តទំនើបបានឡើយ ដូចជារថយន្ត Rolls-Royce មួយគ្រឿង ប្រជាជនត្រូវធ្វើការសន្សំប្រាក់ដល់ ៧០ ឆ្នាំឯណោះទើបមានលទ្ធភាពទិញបាន ។

Mzilikazi wa Afrika កាសែតរបស់អាហ្រ្វិកខាងត្បូងបានសែររូបភាពនៅលើ Twitter ថា ជារូបភាពធ្វើឲ្យបេះដូងរញ្ជួយ ព្រោះស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកំពុងជួបការលំបាក ប្រជាជនកំពុងអត់ឃ្លាន​ បែរជាព្រះមហាក្សត្រមិនចាប់អារម្មណ៍ ទៅចំណាយប្រាក់ដ៏សន្ធឹកសន្ធាប់ទិញរថយន្តទំនើបឲ្យព្រះជាយាទៅវិញ !

លោក វ៉ាន់ឌិលេ អ្នកនយោបាយភាគីប្រឆាំងនៃស្វាហ្ស៊ីលែនវិភាគថា ព្រះរាជាធិបតី អឹមស្វាទី ទី៣ បានប្រើជីវិតសួនព្រះអង្គយ៉ាងហ៊ឺហាជានិច្ច ហើយលើកចុងក្រោយនេះ បានបំផ្លាញទឹកចិត្តប្រជានុរាស្ត្រស្វាហ្ស៊ីលែនខ្លាំងណាស់ ៕

ប្រភព៖matenak

Leave a Reply

Your email address will not be published. Required fields are marked *