បះសក់ ! រត់ហាត់ប្រាណ ប្រទះថង់១ រកឃើញទំនងជាគ្រាប់បែកដៃ លុះហៅអ្នកជំនាញមកមើល តាមពិតមិននឹកស្មានជារបស់ហ្នឹងសោះ
កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ អ្នកហាត់ប្រាណម្នាក់ បានរត់ចូលទៅក្នុងព្រៃមួយកន្លែង ស្ថិតនៅខាងក្រៅទីក្រុង Passau ដែលជាទីក្រុងក្បែរព្រំដែនអាល្លឺម៉ង់ ជាមួយអូទ្រីស និងសាធារណរដ្ឋឆែក។ នៅពេលកំពុងរត់ គាត់ក៏បានប្រទះឃើញកាបូបមួយ ហើយគាត់ក៏បានបើកវាដើម្បីពិនិត្យមើលរបស់នៅខាងក្នុង។
នៅក្នុងកាបូបនោះ គាត់បានរកឃើញរបស់ដ៏សង្ស័យមួយដូចជាគ្រាប់បែកដៃ។ បន្ទាប់មក គាត់ក៏បានទាក់ទងទៅប៉ូលីស ដើម្បីមកពិនិត្យ។ យោងតាម AP ការរកឃើញអាវុធយុទ្ធភណ្ឌ ដែលត្រូវបានគេបំភ្លេចចោល ឬ លាក់បាំង គឺនៅតែជារឿងធម្មតា ដែលកើតមាននៅក្នុងប្រទេសអាល្លឺម៉ង់ សូម្បីតែបន្ទាប់ពីសង្គ្រាមលោកលើកទី២ បានបញ្ចាប់អស់រយៈពេលជាង ៧៥ ឆ្នាំ ទៅហើយក្តី។
នៅពេលដែលអាជ្ញាធរបានទទួលរបាយការណ៍នេះ ពួកគេបានបញ្ជូនក្រុមអ្នកបំផ្ទុះគ្រាប់បែក ដើម្បីចុះត្រួតពិនិត្យគ្រាប់បែកដៃដែលសង្ស័យនោះ។ អ្វីដែលភ្ញាក់ផ្អើលនោះ គឺបន្ទាប់ពីត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើ “គ្រឿងផ្ទុះ” ពួកគេបានសន្និដ្ឋានថា វាមិនមែនជាគ្រាប់បែកដៃទេ ប៉ុន្តែវាជាប្រដាប់សិចជ័រកៅស៊ូប៉ុណ្ណោះ។
នៅជុំវិញនោះផងដែរ ពួកគេក៏បានរកឃើញស្រោមអនាម័យមួយចំនួន និងប្រេងរំអិល ដែលបង្ហាញពួកគេថា «គ្រាប់បែកដៃ» នោះ មិនមែនជាអ្វីដែលពួកគេគិតនោះទេ។
គួរបញ្ជាក់ថា យោងតាមការស្រាវជ្រាវនៅលើអិុនធើរណែត ក៏បានបញ្ជាក់ការពិតពីការសង្ស័យនេះ ព្រោះថា គឺពិតជាមាន sex toy នៅក្នុងទម្រង់ជាគ្រាប់បែកដៃដូចនេះផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង