ស្វែងយល់ពីការផ្ទេរកម្មសិទ្ធិដីដែលមានប្លង់រឹងនិងប្លង់ទន់

និន្នាការ នៃ ការ ពុះ ដីឡូត៍ លក់ នៅតាម តំបន់ ជាយក្រុង នៅតែមាន សកម្មភាពរ ស់រ វើក នាពេល បច្ចុប្បន្ន ហើយ ទន្ទឹមនឹង គ្នា នេះ ម្ចាស់ អចលនវត្ថុ មួយចំនួន មិនបាន ផ្ទេរ សិទ្ធិកាត់ឈ្មោះ ប្លង់រឹង ទៅដល់ ក្រសួង ស្រប តាម ផ្លូវច្បាប់ នោះឡើយ ដោយ ផ្ទេរ ត្រឹម អាជ្ញាធរ មូលដ្ឋាន ឃុំ/សង្កាត់ ឬ ខណ្ឌ ប៉ុណ្ណោះ ដើម្បី ចៀសវាង នីតិវិធី វែងឆ្ងាយ និង គេចវេស ពី ការបង់ ព ន្ធ ជាដើម។ដើម្បី ឱ្យ បាន យល់ច្បាស់ ពី ការផ្ទេរ សិទ្ធិពេញលេញ ស្របច្បាប់ អ្នក យក ព័ត៌ មាន នៃ កាសែត ឡា រ៉ែ ន ពាណិជ្ជ កាល ពី ពេល ថ្មីៗ នេះ បាន ជួប សម្ភាសន៍ ជាមួយ លោកមេធា វី ផូ សុផល មេធាវី នៃ ក្រុម មេធាវី បាសាក់ និង ជា សមាជិក ក្រុមការងារ ស្រាវជ្រាវ អប់រំ និង ផ្សព្វផ្សាយ ច្បាប់ ព្រមទាំង ជា សមាជិក នៃ ក្រុមការងារ វិស័យ ពា ណិ ជ្ជក ម្ម នៃ គណៈមេធាវីកម្ពុជាផង ដែរ ។

តើ អ្វី ទៅ ដែល ហៅថា ប្រភេទ ប័ណ្ណ សម្គាល់ អចលនវត្ថុ?

ភាសា ដែល ជន ទូទៅ តែងតែ ប្រើប្រាស់ ក្នុងការ សម្គាល់ សិទ្ធិ លើ អចលនវត្ថុ គឺ ប្លង់ ទន់ និង ប្លង់រឹង (ពេល ខ្លះ ហៅថា ប័ណ្ណ ទន់ និង ប័ណ្ណ រឹង) ដែល ពាក្យ ទាំងពីរ នេះ ពុំ មានចែង ក្នុង ច្បាប់ ឬ ឯកសារ ផ្លូវការ ណា មួយ ឡើយ ប៉ុន្តែ ពាក្យ នេះ ប្រជាជន យើង ប្រើប្រាស់ យ៉ាង ទូលំទូលាយ។ “ប្លង់រឹង” គឺ សំដៅលើ ស្ថានភាព កាន់ កាប់ អចលនវត្ថុ ដែលមាន ការទទួលស្គាល់ ពី សំណាក់ អាជ្ញាធរ រដ្ឋាភិបាល យោងតាម បទ ប្បញ្ញត្តិ នៃ ច្បាប់ ភូមិ បាល និង ក្រមរដ្ឋប្បវេណី ព្រមទាំង លិខិតបទដ្ឋាន គតិយុត្តិ ដែល ពាក់ព័ន្ធ។ “ប្លង់ ទន់” ពុំមែន ជា សិទ្ធិ ពេញ លេញ តាមផ្លូវ ច្បាប់ ឡើយ ប៉ុន្តែ នៅក្នុង ការអនុវត្ត ជាក់ស្តែង គឺ សំដៅលើ ការទទួលស្គាល់ នូវ សិទ្ធិ លើ អចលន វត្ថុ ក្នុង វិសាល ភាពជា កំណត់ មួយហើយ អាចជា ជំហានមួយ ឈានទៅរក ការទទួលបាន នូវ សិទ្ធិ កាន់កាប់ ឬ កម្ម សិទ្ធិ ជា ស្ថាពរ ក្នុងករណី ដែល សាមី អ្នកកាន់កាប់ នោះ អាចបំពេញ បាន នូវ លក្ខខណ្ឌ ដែល ច្បាប់ តម្រូវ។

តើ ប្លង់ ទន់ ជា អ្វី ? ហើយ មាន ប្រ សិទ្ធភាព កម្រិតណាដែរ?

ប្លង់ ទន់ លើ អចលនវត្ថុ គឺជា ឯកសារ ដែលជា ប្រភេទ ក្រដាស ទន់ ឬ គុណភាព ទាប ដែល អាចមាន ច្រើន ទម្រង់ និង កត់ត្រា អំពី ការកាន់កាប់ ក្នុងនោះ អាចមាន ជាការ បញ្ជា ក់ដោយ អាជ្ញាធរ មូលដ្ឋាន ថ្នាក់ភូមិ ឃុំ/ សង្កាត់ ឬ អាច ដល់ ថ្នាក់ស្រុក/ខណ្ឌ ឬ អាចជា លិខិត ទិញ លក់ ឬ កិច្ចសន្យា ផ្ទេរសិទ្ធិ យ៉ាង សាមញ្ញ ដែល ពុំ មាន អាជ្ញាធរ រដ្ឋ ដឹងឮ ឡើយ។

ទោះបីជា ច្បាប់ ភូមិបាល ត្រូវ បានអនុម័ត ចាប់តាំងពី ឆ្នាំ2001 មក ព្រមទាំង មាន លិខិតបទដ្ឋាន ក្រោម ច្បាប់ ដែល រាជរដ្ឋាភិបាល បានចេញ ជា បន្តបន្ទាប់ ក៏ពិតមែន ក៏ក្បាលដី មួយចំនួន នៅក្នុង ព្រះរាជាណាចក្រ កម្ពុជា នៅ តែ មិនទាន់បាន ចុះបញ្ជី ត្រឹមត្រូវ នៅឡើយ។ ហេតុនេះ ទើប មាន ក្បាលដី ខ្លះ មាន ត្រឹមតែ ប្លង់ ទន់ ដែល ទន់ ទាំង ក្រដាស ហើយ ទន់ ទាំង ប្រសិទ្ធភាព ក្នុង ផ្លូវច្បាប់។ អ្នក ដែលមាន ប្លង់ ទន់ ត្រូវបាន ទទួលស្គាល់ថា ជា អ្នក រស់ នៅ (ឬ កាន់កាប់) លើ ទីតាំង អចលនវត្ថុ តែប៉ុណ្ណោះ ដែល ទាមទារ ឱ្យមាន ការវិនិច្ឆ័យ និង ការបញ្ជាក់ តាមផ្លូវ ច្បាប់ ថា គាត់ ពិតជា ភាគី ដែល បំពេញ លក្ខខណ្ឌ គតិយុត្តិ សម្រាប់ ការទទួលបាន សិទ្ធិ ភោគៈ និង កម្មសិទ្ធិ ជា ស្ថាពរ។

ដូចម្តេច ដែល ហៅថា “ប្លង់រឹង” ហើយ វា មាន ប្រ សិទ្ធភាព យ៉ាងដូចម្តេច?

ប្លង់រឹង គឺ រឹង ទាំង ក្រដាស រឹង ទាំង ប្រសិទ្ធភាព ផ្លូវច្បាប់។ ឯកសារ ប្លង់រឹង អាចជា ប័ណ្ណ សម្គាល់ សិទ្ធិ កាន់កាប់ អចលនវត្ថុ ប័ណ្ណ សម្គាល់ សិទ្ធិ កាន់កាប់ ប្រើប្រាស់ ដីធ្លី ឬ វិញ្ញាបនបត្រ សម្គាល់ ម្ចាស់ អចលនវត្ថុ ដែល បញ្ជាក់ អំពី ការចុះបញ្ជី អចលនវត្ថុ នៅ រដ្ឋបាល សុរិយោដី។ ប័ណ្ណ ប្រភេទ ទីមួយ និង ទី ពីរ សម្គាល់ សិទ្ធិ ភោគៈ ដែលជា ទូទៅ ត្រូវ បានចេញ ដោយ អាជ្ញាធរ ភូមិបាល ស្របតាម នីតិវិធី នៃ ការចុះបញ្ជី ដាច់ ដោយ ដុំ ដែល ធ្វើឡើង យោងតាម ការស្នើសុំ របស់ សាមីខ្លួន អ្នកកាន់កាប់។ ប័ណ្ណ ប្រភេទ ទី បី គឺជា សក្ខីភាព នៃ កម្មសិទ្ធិ ស្ថាពរ ដែល ចេញ ជូន បន្ទាប់ពី បញ្ចប់ ដំណើរការ ចុះបញ្ជី ជា ប្រព័ន្ធ ដែល ផ្តួចផ្តើមឡើង ដោយ ក្រសួង រៀបចំ ដែនដី នគរូបនីយ កម្ម និង សំណង់ នៅតាម តំបន់ វិនិច្ឆ័យ នានា ជា កំណត់។ ប័ណ្ណកម្មសិទ្ធិ ស្ថាពរ គឺជា សក្ខីភាព នៃ សិទ្ធិ លើ អចលនវត្ថុ ដែលមាន ភាពរឹងមាំ បំផុត រីឯ ប័ណ្ណ កាន់កាប់ តំណាងឱ្យ សិទ្ធិ ភោគៈ ដែល អាចជា កម្មវត្ថុ នៃ ការ ជំទាស់ ពី សំណាក់ តតិយជន ឬ រដ្ឋ ទាក់ទង ទៅនឹង សិទ្ធិ ទំហំ អចលនវត្ថុ ឬ ព្រំប្រទល់។ ទោះបី ជា យ៉ាងណាក្តី ក្នុងខណៈដែល ប័ណ្ណកម្មសិទ្ធិ ស្ថាពរ មិនអាច ស្នើសុំ បាន តាមចិត្ត ចង់ របស់ សាមីខ្លួន ពោលគឺ ត្រូវ រង់ចាំ ដំណើរ ការ ចុះបញ្ជី ជា ប្រព័ន្ធ ដែល រដ្ឋ ផ្តួចផ្តើមឡើង សាមី អ្នកកាន់កាប់ អាច ស្នើសុំ ចុះបញ្ជី ដី ដាច់ ដោយ ដុំ ដើម្បី ទទួល បាន ប័ណ្ណ កាន់កាប់ ជា ផ្លូវការ ដែលមាន ភាពរឹងមាំ សមគួរ ក្នុង ផ្លូវច្បាប់។

តើ ដំណើរការ ផ្ទេរសិទ្ធិ លើ អចលនវត្ថុ ធ្វើឡើង ដូចម្តេច ដើម្បី ឱ្យមាន សុពលភាព ពេញលេញ តាមផ្លូវ ច្បាប់?

ចំពោះ អចលនវត្ថុ ប្លង់ ទន់ ដោយហេតុថា ប្លង់ ទន់ នៃ អចលនវត្ថុពុំមាន ការកំណត់ ទទួលស្គាល់ ពេញ លេញ តាមផ្លូវ ច្បាប់ ការផ្ទេរសិទ្ធិ លើ អចលនវត្ថុ ដែលមាន ប្លង់ ទន់ តាម ធម្មតា ធ្វើឡើង តាមរយៈ សេចក្តីបញ្ជាក់ លើ លិខិត ផ្ទេរសិទ្ធិ ពី សំណាក់ អាជ្ញាធរ មូលដ្ឋាន ចាប់ពី កម្រិត រដ្ឋបាល ថ្នាក់ភូមិ ឬ ឃុំ/សង្កាត់ ឬ រហូតដល់ ស្រុក/ខណ្ឌ។ ជាទូទៅ ដំណើរការ ផ្ទេរសិទ្ធិ បែបនេះ មាន លក្ខណៈ ងាយស្រួល ឆាប់រហ័ស និង ចំណាយ តិច ដោយសារ បច្ចុប្បន្ន ពុំទាន់ មាន យន្តការ សម្រាប់ ប្រមូល ពន្ធ លើ ការផ្ទេរសិទ្ធិ ក្នុង ប្លង់ ទន់ទេ ប៉ុន្តែ ទន្ទឹមនឹងនេះ ភាគី អ្នកទទួល ការផ្ទេរ អចលនវត្ថុ នោះ នឹងត្រូវ ទទួលយក ហានិភ័យ នានា ដែល ពាក់ព័ន្ធ នឹង ភាព ស្រពិច ស្រពិល នៃ សិទ្ធិ ក្នុង ប្លង់ ទន់ ព្រមទាំង កាតព្វកិច្ច ដែល ពាក់ព័ន្ធ។

ចំពោះ អចលនវត្ថុ ដែលមាន ប្លង់រឹង វិញ គូភាគី អាច តាក់តែង កិច្ចសន្យា ដែលមាន ចែង អំពី លក្ខខណ្ឌសិទ្ធិ និង កាតព្វកិច្ច របស់ គូភាគី យ៉ាង លម្អិត រាប់បញ្ចូល ទាំង ដំណាក់កាល បង់ប្រាក់ ថ្លៃ ទិញ អចលនវត្ថុ ដោយ អនុលោម ទៅតាម ដំណាក់កាល នៃ ការចាត់ចែង ផ្ទេរសិទ្ធិ។ ក៏ប៉ុន្តែ កិច្ចសន្យា បែបនេះ គ្រាន់តែ ជា ឯកសារ នៃ ការ ព្រមព្រៀង គ្នា ជា លក្ខណៈ ឯកជន រវាង គូភាគី តែប៉ុណ្ណោះ ដោយ មិនអាច យកទៅ ចាត់ចែង ផ្ទេរកម្មសិទ្ធិ បាន ឡើយ ។ ដើម្បី ចាត់ចែង ផ្ទេរសិទ្ធិ លើ អចលនវត្ថុ បាន គូភាគី ត្រូវ បំពេញបែបបទ លើ លិខិតយថាភូត របស់ រដ្ឋបាល សុរិយោដី និង ផ្តិត ស្នាម មេដៃ នៅ ចំពោះមុខ មន្ត្រី មាន សមត្ថកិច្ច។ ឯកសារ គាំទ្រ ដែល ត្រូវការ នៅក្នុង ដំណើរការ ផ្ទេរសិទ្ធិ នេះ រួមមាន ជាអាទិ៍ អត្តសញ្ញាណប័ណ្ណ សញ្ជាតិ ខ្មែរ ឬ លិខិតបញ្ជាក់ អត្តសញ្ញាណ ណាមួយ ផ្សេងទៀត ដែល អាជ្ញាធរ សុរិយោដី អាច ទទួលយកបាន ហើយ ក្នុងករណី ដែល ភាគី ណាមួយ ជា នីតិបុគ្គល ក្រុមហ៊ុន ម្ចាស់ ហ៊ុន ត្រូវធ្វើ លិខិត ប្រគល់ សិទ្ធិ ដើម្បី អនុញ្ញាត ឱ្យ អ្នកតំណាង ជា រូបវ័ន្ត បុគ្គល បំពេញ កិច្ច ក្នុង នាម នីតិបុគ្គល ដែល អាច តម្រូវឱ្យមាន ការបញ្ជាក់ ពី មេធាវី និង/ឬ ពី អាជ្ញាធរ ឃុំ/សង្កាត់។

នៅពេល មន្ត្រី សុរិយោដី បំពេញ នីតិវិធី និង បែបបទ ក្នុង ដែន សមត្ថកិច្ច របស់ខ្លួន រួចហើយ ច្បាប់ តម្រូវ ឱ្យ បង់ពន្ធ ប្រថាប់ត្រា លើ ការផ្ទេរសិទ្ធិ លើ អចលនវត្ថុ (ដែល បច្ចុប្បន្ន អត្រាពន្ធ គឺ4% នៃ តម្លៃ អចលនវត្ថុ ដែល វាយ តម្លៃ ដោយ អាជ្ញាធរ ពន្ធដារ)។

ក្រោយពី បាន បង់ពន្ធ ត្រឹមត្រូវ រួចរាល់ ហើយ អាជ្ញាធរ សុរិយោដី នឹង បញ្ចប់ នីតិវិធី នៃ ការផ្ទេរសិទ្ធិ ដោយ ធ្វើការ ចុះបញ្ជី ការផ្ទេរ នេះ ក្នុង កំណត់ត្រា ផ្លូវការ និងចារ និទ្ទេស ន៍ សម្គាល់ នូវ ការផ្ទេរសិទ្ធិ នៅលើ ឯកសារ ប័ណ្ណកម្មសិទ្ធិ ជាការ បញ្ចប់ ដំណើរការ ផ្ទេរសិទ្ធិ ជា ផ្លូវការ និង ដោយ ស្របច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *