ពិតជាអស្ចារ្យមែន! កំពូលភេសជ្ជៈបណ្តេញជាតិពុល និងជាតិខ្លាញ់ពីរាងកាយ!ជួយស៊ែរបន្តផង(មានវីដេអូ)
ទឹកផ្លែឈើស្រស់មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ តែថែមទាំងផ្តល់ឱ្យលោកអ្នកនូវអាហារូបត្ថម្ភប្រចាំថ្ងៃទៀតផង។ ទឹកផ្លែឈើអាចរក្សាសុខភាពឱ្យនៅល្អ និងអាចផឹកបានគ្រប់ពេលវេលា មិនថាថ្ងៃយប់ព្រឹក។ ទោះយ៉ាងណា សូមកុំផឹកវាច្រើនពេក ព្រោះវាសម្បូរជាតិស្ករ។ប្រសិនបើលោកអ្នកចង់ស្រកទម្ងន់ ត្រូវចាំថាធ្វើយ៉ាងត្រូវបន្ថយជាតិកាល់ឡូរីឱ្យបានកម្រិត ៥០០ កាល់ឡូរីរៀងរាល់ថ្ងៃ។ វិធីកាត់បន្ថយជាតិកាល់ឡូរីគឺត្រូវទទួលទានភេសជ្ជៈធម្មជាតិខាងក្រោម។ខាងក្រោមនេះគឺជាបន្សំទឹកផ្លែឈើនិងបន្លែល្អបំផុតសម្រាប់បណ្តេញជាតិពុល និងជាតិខ្លាញ់ពីរាងកាយ។
បន្សំខាងក្រោមនេះគួរតែផ្សំតាមរូបមន្ត ២:១ (ទឹកបន្លែផ្លែឈើ ២ ភាគ និងទឹកកក ១ ភាគ)
បន្សំទឹកផ្លែឈើល្អបំផុត៖
- ប៉ោម និង សារី
- ប៉ោម សារី និងម្នាស់
- ក្រូចពោធិ៍សាត់ និង ទំពាំងបាយជូរ
- ប៉ោម និង ឪឡឹក
បន្សំទឹកបន្លែបៃតងល្អបំផុត៖
- ស្ពៃចិន (Celery) ស្ពៃស្ពីណាច់ (Spinach) ប៉េងបោះ និងម្អម
- ត្រសក់ ជីរវ៉ាន់ស៊ុយ ស្ពៃចិន (Celery) និងខ្ញី
- ស្ពៃចិន (Celery) ស្ពៃស្ពីណាច់ (Spinach) ស្ពៃក្តោប ម្អម និងក្រូចឆ្មា
- ស្ពៃចិន (Celery) ស្ពៃក្រញាញ់ ប៉េងប៉ោះ ខ្ទឹមស និងស្លឹកដង្កៀមក្តាមផ្អែម
- ស្ពៃស្ពីណាច់ (Spinach) ប៉េងប៉ោះ ខ្ទឹមស ខ្ញី និងម្ទេសហុយ
បន្សំទឹកបន្លែបៃតង និងផ្លែឈើល្អបំផុត៖
- ប៉ោមបៃតង ស្ត្របឺរី ត្រសក់ ស្ពៃក្រញាញ់ និងជីរអង្កាម
- ផ្លែប្លូបឺរី ឬបឺរខៀវ (Blueberry) តាំងអោ ស្ពៃក្តោប ត្រសក់ និងជីរអង្កាម
- ម្នាស់ ឪឡឹក ស្វាយទុំ និង ម្ទេសហាវ៉ៃសំបកពណ៌ទឹកក្រូច
- ម្នាស់ ក្រូចពោធិ៍សាត់ ឪឡឹក ស្ពៃស្ពីណាច់ និងម្ទេសហុយ
- ក្រូចពោធិ៍សាត់ ក្រូចឆ្មា និងខ្ញី
លោកអ្នកអាចផ្សំរបស់ទាំងអស់នេះផឹកនៅផ្ទះបានគ្រប់ពេលវេលា ដើម្បីកម្ចាត់ជាតិពុលនិងជាតិខ្លាញ់ពីក្នុងខ្លួន។ ហើយត្រូវចាំនូវរូបមន្ត ២:១ គឺទឹកបន្លែ ឬផ្លែឈើ ២ ភាគ និងទឹកកក ១ ភាគ។ សូមមើលវីដេអូអំពីរបៀបកិនបន្លែផ្លែឈើងាយៗដូចខាងក្រោម៕