តម្លៃ២៧លានដុល្លារ!! អង្គការ JICA ជប៉ុន នឹងសាងសង់រោងចក្រចម្រាញ់ទឹកស្អុយនៅកម្ពុជា
ពិតជាអរគុណខ្លាំងណាស់ អង្គការ JICA បានប្រជុំជាមួយក្រុមការងារបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញហើយ លើគម្រោងសាងសង់រោងចក្រចម្រាញ់ទឹកស្អុយតម្លៃ២៧លានដុល្លារ នៅតំបន់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថាប្រទេសកម្ពុជា គ្រោងសាងសង់រោងចក្រចម្រាញ់ទឹកស្អុយជំហានទី១ នៅតំបន់ជើងឯក ខណ្ឌដង្កោ។ គម្រោងនេះមានទំហំទឹកប្រាក់ចំនួន ២៧លានដុល្លារ ជាជំនួយដែលផ្តល់ជូនពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA។
បច្ចុប្បន្ន នៅរាជធានីភ្នំពេញមានប្រព័ន្ធបង្ហូរទឹកភ្លៀង ដូចជា បណ្ដាញលូមូល លូប្រអប់ លូជ្រុងអណ្ដូងលូគ្រប់ប្រភេទប្រឡាយចំហរបង្ហូរទឹកភ្លៀងប្រឡាយបេតុង និងស្ថានីយបូមទឹកជុំវិញរាជធានីចំនួន១៤ស្ថានីយ ក្នុងនោះកំពុងសាងសង់ស្ថានីយថ្មីចំនួន ៣កន្លែងដែលបង្កើនសមត្ថភាពបូម ៣ដង៕