ចេះធ្វើទៅរួច!កូនស្រីអត្តកញ្ញូ បន្លំយកលុយរបស់ម្ដាយជរា ច្រើនសន្ធឹកសន្ធាប់ដល់រាប់លាន…

បរទេស៖ ថ្មីៗនេះមានរឿងដ៏ហួសចិត្តមួយបានកើតឡើងនៅប្រទេសថៃ លោកយាយម្នាក់បានដាក់ពាក្យបណ្ដឹងទៅតុលាការប្ដឹងកូនរបស់គាត់ នឹងបុគ្គលិកធនាគារកសិករថៃពីបទបន្លំលួចលុយលោកយាយអស់២៥៣លានបាត ក្នុងកំឡុងពេលលោកយាយសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ។

បើតាមការផ្ដល់ព័ត៍មានពីលោកយាយជាជនរងគ្រោះបានឲ្យដឹងថា លោកយាយមានឈ្មោះហួយ ស្រ៊ីវីរ៉ាត អាយុ៧៦ឆ្នាំ មានទ្រព្យសម្បត្តិច្រើនគួរសម ដែលសព្វថ្ងៃនេះរស់នៅជាមួយកូនស្រីបង្កើត រួមទាំងចៅស្រីម្នាក់ កូនស្រីគាត់ដែលជាជនដៃដល់មានឈ្មោះម៉ាវ៉ាឌី ស្រ៊ីវីរ៉ាត អាយុ៥៣ឆ្នាំ មានមុខរបរមិនពិតប្រាកដ។

តាមប្រភពដដែលលោកយាយបានបន្តទៀតថា ខ្ញុំមានជំងឺប្រចាំកាយជាយូរណាស់មកហើយ ដូច្នេះហើយខ្ញុំត្រូវឧស្សាហ៏ទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យជាញឹកញាប់ ប៉ុន្តែមានថ្ងៃមួយក្រោយពីខ្ញុំត្រូវចាកចេញពីមន្ទីរពេទ្យ ហើយត្រូវទូរទាត់វិក័យប័ត្រពេទ្យ ស្រាប់តែលោកយាយបានទូរទាត់សាច់ប្រាក់តាមកុងធនាគារ ពេលនោះលោកយាយចង់ខ្យល់គរដោយសារតែលុយរបស់គាត់នៅក្នុងធនាគារមានការបាត់បង់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលសរុបទៅមានចំនួនរហូតដល់២៥៣លានបាត។ បើតាមការស្រាវជ្រាវពីអ្នកជំនាញ នឹងការផ្ដល់របាយការណ៏ពីខាងធនាគារ បានដឹងថាលុយរបស់គាត់​ គឺត្រូវបានកូនស្រីបង្កើតរួមគំនិតគ្នាជាមួយបុគ្គលិកធនាគារកសិករថៃជាអ្នកបន្លំយកទៅ។

បច្ចុប្បន្ននេះលោកយាយព្រមទាំងចៅស្រី បានកំពុងតែរៀបចំឯកសារធ្វើការដាក់ពាក្យបណ្ដឹងទៅតុលាការប្ដឹងកូនស្រី រួមទាំងបុគ្គលិកធនាគារ ពីបទបន្លំលុយអស់ចំនួន២៥៣លានបាត ៕

ប្រភព៖kbn

Leave a Reply

Your email address will not be published. Required fields are marked *