កសិករម្នាក់ ដាំផ្លែឃ្លោក ឲ្យចេញជារូបរាងព្រះពុទ្ធ និងវត្ថុប្លែកៗ
ប្រទេសចិន៖ កសិករចិនមួយរូប ដាំផ្លែឃ្លោកឲ្យចេញ ជារូបរាង ប្លែកៗ គួរឲ្យទាក់ទាញ មែនទែន និងបង្កើតនូវគំនិតច្នៃប្រឌិតថ្មីមួយ ដែលមិនធ្លាប់មាន នរណាម្នាក់រកនឹក ឃើញនៅឡើយទេពីមុនបើត្រឹមមើលមួយភ្លែតអ្នកអាច ច្រលំថារូបទាំងនោះគឺធ្វើពីក្រមួន តែតាម ពិត វាមិនដូច្នោះទេ រូបទាំងនោះគឺជាផ្លែឃ្លោក ដែលដាំដាក់ពុម្ភ ឲ្យចេញជារូបរាងផ្សេងៗ ដែលគេឃើញ មានដូចជា ព្រះពុទ្ធ ព្រះយេស៊ូ រូបតាណូអែល កូនក្មេង ចាស់ព្រឹទ្ធចារ្យ ព្រះសង្ឃ និងសត្វនាគជាដើម ដែលផ្លែឃ្លោក ទាំងនោះ កំពុងតែទាក់ទាញចំណាប់ អារម្មណ៍ ជាខ្លាំង ពីសំណាក់មហាជន ក៏ដូចជា សារព័ត៌មាន។
មនុស្សមួយចំនួនបាន គិតថាទំរាំអាចធ្វើផ្លែឃ្លោកទាំងនោះ ឲ្យចេញជារូបរាងប្លែកៗ បែបនោះបាន ប្រហែលជា ត្រូវចេះចំណេះដឹង ដែល ស្មុគស្មាញ ខ្លាំងដូចជា ជីវវិស្វកម្ម(bioengineering) ឬក៏វិទ្យាសាស្ត្រកសិកម្ម (Agricultural science) ជាដើម ក៏ប៉ុន្តែរបកគំហើញនេះ គឺជាការរកឃើញ របស់កសិករដ៏សាមញ្ញ ម្នាក់ ឈ្មោះ Xie Lyu Zhi តែប៉ុណ្ណោះ។ លោក Xie Lyu Zhi បាន និយាយថា គាត់រកនឹក ធ្វើបែបនេះ នៅ ក្រោយពេលដែលគាត់ ទៅលេងព្រះវិហារដ៏ចំណាស់មួយ ក្នុងខេត្ត Sichuan ហើយព្រះសង្ឃនៅ ទីនោះបានប្រាប់ថា ពួកគាត់ ស្រមៃ ចង់ឃើញ ផ្លែឃ្លោកដែល ដុះចេញមកមាន រាងជារូបព្រះ ឬក៏ជាអាទិទេព។
បន្ទាប់ពីត្រលប់មកផ្ទះវិញ លោក Xie នឹកឃើញវិធីដែលធ្វើឲ្យក្តី ស្រមៃរបស់ព្រះសង្ឃ ក្នុងអារាម ព្រះពុទ្ធសាសនានោះក្លាយជាការពិត ដោយលោក បានដាក់ពុម្ពដែលធ្វើពីប្លាស្ទិក ស្រោមពីលើ ផ្លែឃ្លោក ដើម្បីផ្លាស់ប្តូររូបរាងពីធម្មជាតិរបស់វា។ ជាលទ្ធផលការច្នៃប្រឌិត របស់គាត់ គឺជោគជ័យ ហើយផ្លែឃ្លោករបស់គាត់ កំពុងតែលក់ដាច់ខ្លាំង ណាស់នៅលើទីផ្សារ៕