លាហេីយឥណ្ឌាលាផ្តាំកូនចៅដែលធ្វើអោយប៉ាខ្ញុំស្លាប់ ហេីយរឿងនេះសូមផ្តាំទៅបងប្អូន ញាតិមិត្តទាំងអស់កុំអោយជួបរឿងដូចខ្ញុំ ប៉ាខ្ញុំនៅសុខភាពរឹងមាំធម្មតា តែបែរជាត្រូវស្លាប់ដោយសារតែ

យោង​តាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Bee Kin បានមានក្តី​ឈឺចាប់​ និង​មាន​ការ​សោកស្ដាយ​ជាខ្លាំង​ចំពោះ​ដំណឹង​មរណភាព​របស់​ឪពុក​ជាទី​ស្រលាញ់​របស់​ខ្លួន​ ដោយសារ​តែ​ការ​ធ្វេសប្រហែស​របស់​ក្រុម​គ្រូពេទ្យ​នៅ​ប្រទេស​ឥណ្ឌា​ ដោយ​ក្នុង​នោះ​ ម្ចាស់​គណនី​រូប​នេះ​ បាន​បង្ហោះ​សារ​ចែក​រំលែក​ពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​ដែលបាន​ជួប​ទៅ​កាន់​មហាជន​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ ដោយ​មាន​ខ្លឹមសារ​ទាំង​ស្រុង​ដូច​តទៅ​៖

«ស៊ែរចែករំលែកគ្នាម្នាក់មួយទៅទាំងអស់គ្នា “លាហេីយឥណ្ឌា លាផ្តាំកូនចៅលាពេទ្យឃោឃៅសម្លាប់ប៉ាខ្ញុំ” ហេីយរឿងនេះសូមផ្តាំទៅបងប្អូនញាតិមិត្តទាំងអស់កុំអោយជួបរឿងដូចខ្ញុំ “ប៉ាខ្ញុំគាត់មានដុំសាច់នៅថ្លេីមខាងស្តាំហេីយបានទៅពិនិត្យសុខភាពនៅប្រទេសថៃ ពេទ្យថៃក៏បាននិយាយថាគាត់នឹងអាចជាប្រសិនបេីគាត់ធ្វេីការវះកាត់អោយបានលឿនបំផុតព្រោះថាកំរិត​ Alpha​ (មហារីក)​ ត្រឹមតែ1900ប៉ុណ្ណោះ​ តែខ្ញុំមិនព្រមទេ​ ព្រោះគិតថាថ្លេីមគឺជាកន្លែងសំខាន់ណាស់នៅក្នុងរាងកាយហេីយក៏សម្រេចចិត្តសួរគេសួរឯងសិនដេីម្បីយកមកពិភាក្សាជាមួយបងប្អូន​ ជួបជុំគ្នាហេីយក៏បានសម្រេចចិត្តថាទៅប្រទេសឥណ្ឌា​

ព្រោះមានគេច្រេីនដែរ​ ដែលវះកាត់ជោគជ័យនៅឥណ្ឌា គេបាននិយាយថា​ នៅ​ India ជំនាញខាងថ្លេីមណាស់គេអាចកាត់ដូរឫក៏ព្យាបាលបាន​ មិនបង្អង់ទេខំជិះពីថៃមកភ្នំពេញទាំងយប់​ ហេីយក៏បានមកដល់ឥណ្ឌានៅថ្ងៃទី៣០​ ខែតុលា ឆ្នាំ២០១៩​ មកដល់ហេីយក៏បានអោយគេមេីលឯកសារពីថៃហេីយបានពិភាក្សាជាមួយ doctor ៤នាក់ តែនៅតែមិនទាន់សំរេចដែរសុខចិត្តអោយគេ check សុខភាពម្តងទៀតទាំងអស់ហេីយយកទៅពិភាក្សាជាមួយ doctor ២នាក់ទៀត គឺ doctor វះកាត់ និង doctor ទូរទៅ តែចម្លេីយគឺដូចគ្នានឹងខាងថៃដែរ ចុងក្រោយពួកខ្ញុំក៏បានសួរទៅ doctor វះកាត់ថាតេីក្នុងអំឡុងពេលវះកាត់និងក្រោយការវះកាត់គាត់អាចនឹងមានហានីភ័យដល់អាយុជីវិតប៉ុន្មានភាឝ រយដែរ​ ហេីយគេក៏បានពន្យល់ថា “ហានីភ័យក្នុងការវះកាត់មានតែ១ទៅ២% ប៉ុណ្ណោះ តែបេីមេរោគមហារីកអាចនឹងមកវិញ៧០% និង ៣០% ទៀតមិនមកវិញទេ ហេីយគេបានបញ្ជាក់ថា បេីមានបញ្ហាអីគេនឹងអាចដូរថ្លេីមជួយយេីងបាន»។

អញ្ចឹងហេីយពួកយេីងក៏មានភាពកក់ក្តៅនឹងជឿជាក់លេី​ doctor​ ជាខ្លាំង ហេីយបានធ្វេីការសម្រេចចិត្តភ្លាមព្រោះចង់អោយប៉ាឆាប់ជាឈប់គិតឈប់ខ្វល់ពីជម្ងឺហ្នឹងទៀត ប៉ុន្តែជាអកុសលគាត់មិនបានស្លាប់ដោយមេរោគមហារីកទេ​ គឺគាត់ស្លាប់ដោយបចេ្ចកទេសរបស់ពេទ្យទៅវិញ ថ្ងៃទី១ដែលពេទ្យធ្វេីការវះកាត់គាត់ហេីយមិនមានអីទេសភាពធម្មតា​ លុះដល់ព្រឹកថ្ងៃទី២អ្នកបកប្រែក៏បានខលមកប្រាប់ថាគាត់រេីពេករបូតទុយោឈាមដែលចេញពីពោះអញ្ចឹងហេីយគេក៏យកគាត់ទៅដោះថ្នេរដែលបានវះដេីម្បីដាក់ម្តងទៀតទៀត​ ប៉ុន្តែអ្វីដែលគេធ្វេីគឺមិនដូចការប្រាប់យេីងទេរយៈពេល២ម៉ោងជាងពេលដែលរួចរាល់គេបានប្រាប់យេីងម្តងទៀតថាគេបានដាក់ម៉ាសុីនចូលទៅអ៊ុតថ្លេីមគាត់ដែលនៅសល់មួយជំហៀងដេីម្បីឃាត់ឈាមដែលហូរមិនឈប់។

ព្រោះតែការ​ធ្វេស​ប្រហេសរបស់ពេទ្យទេីប ក្រោយពេលអ៊ុតពីមួយថ្ងៃទៅមួយថ្ងៃគេបានដាក់ឈាមរហូតអស់ជាង៣០កំប្លោកដែលនាំអោយគាត់ប៉ះពាល់ទៅដល់សេរីរាង្គផ្សេងៗដូចជាសួត បេះដូង និង តំរងនោមជាខ្លាំង​ ហេីយគាត់ក៏ចាប់ផ្តេីមខ្សោយទៅខ្សោយទៅរហូតដល់ថ្ងៃទី៨ក្រោយពេលវះកាត់​ គាត់ក៏បានផុតទៅទាំងដែលមិនអស់ចិត្តព្រោះថាសុខភាពរបស់គាត់រឹងមាំធម្មតាពិសារបានសម្រានលក់ហេីយថែមទាំងគ្មានឈឺអ្វីបន្តិចសោះ​ ហេតុអ្វីបានទៅជាអញ្ចឹង????? ចុងក្រោយគេបានត្រឹមនិយាយគេអស់លទ្ធភាពហេីយសូម្បីពាក្យសុំទោសចេញពីមាត់ doctor មួយម៉ាត់ក៏គ្មាន។

បញ្ជាក់បញ្ហា “ធម្មតាជាទូទៅមុនពេលដែលចូលដល់ដំណាក់វះកាត់​ doctor​ ត្រូវមេីលលេីគ្រប់យ៉ាង​ ដេីម្បីជៀសវាងមានបញ្ហាក្នុងពេលវះនិងក្រោយពេលវះ​ តែនេះវះកាត់យេីងមានបញ្ហាហេីយបែរជាមិនជួបផ្តល់យោបល់អោយយេីងថាត្រូវមានជំម្រេីសណាដែលល្អសម្រាប់ជួយសង្គ្រោះទេ​ បែជាសម្រេចខ្លួនឯងថាត្រូវអ៊ុតថ្លេីមគាត់ម្តងទៀតទៅវិញ(អាចដូរថ្លេីមជួយសង្រោះបាននៅពេលដែលដោះអ៊ុតថ្លេីមគាត់ម្តងទៀត) ធម្មតាទេគាត់ជាមនុស្សចាស់មិនអាចទៅស៊ូជាមួយនឹងការវះកាត់ជា២ទៅ៣ដងបានទេ តែខ្ញុំវិញហៅក៏លេងលឺសួរក៏លេងបានឆ្លេីយចង់ជួបក៏លេងបានឃេីញ សល់ត្រឹមតែរូបថតតេីវាឈឺប៉ុនណា ហេីយពួកយេីងក៏មិនបានសួរនាំអីទៀតដែរព្រោះដឹងថាទោះជាយ៉ាងណាក៏មិនអាចហៅគាត់បានមកវិញបានទេ។

ប្រភព៖​khosja

Leave a Reply

Your email address will not be published. Required fields are marked *