មហាជនអាចចូលទៅថ្វាយបង្គំ ព្រះបរមសព ​​សម្តេច​រាជបុត្រី ​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​​​ ដែលតំកល់រៀបចំតាមព្រះរាជបវេណី​ នា​វត្ត​បុទុមវតី ចាប់​ពី​វេលា​នេះ​ រហូត​ដល់​ថ្ងៃ​ ថ្វាយ​ព្រះ​ភ្លើង​​

នេះបើយោងតាមរយៈហ្វេសប៊ុករបស់ ក្រុមព្រះសុរិយា បានសរសេរបង្ហោះថា៖ “សូមជម្រាបជូនដំណឹងដល់មហា​ជន​ទាំង​អស់​អោយបានជ្រាបថា​ មហាជនអាចចូលទៅថ្វាយបង្គំ ព្រះសព​​សម្តេច​រាជបុត្រី ​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​​​ ដែលតំកល់រៀបចំតាមព្រះរាជបវេណី​ នា​វត្ត​បុទុមវតី​រាជវរារាម​ ក្បែរព្រះបរមរាជវាំង​ ចាប់​ពី​វេលា​នេះ​ រហូត​ដល់​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​​ខាងមុខនេះ។ សូមអញ្ជេីញចូលរួមដោយ​ ស្លៀកសំលៀកបំពាក់ កាន់ព្រះមរណទុក្ខ​ និងរក្សាសណ្តាប់ធ្នាប់របៀបរៀបរយអោយបានគ្រប់ៗគ្នា។”។

សូមរំលឹកឡើងវិញបន្តិចផងដែរថា សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ បានយាងសោយព្រះពិរាល័យ ក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយព្រះរោគាពាធ ក្នុង មន្ទីរពេទ្យ ព្រះរាជាណាចក្រថៃ ។ ព្រះបរមសព សម្តេចរាជបុត្រី​ ព្រះរៀម​ នរោត្តម​ បុប្ផាទេវី​ ត្រូវបានដង្ហែរដល់សាលាធម្មសភា នៃវត្តបុទុមវតី ហើយ ព្រមទាំងមានកាអញ្ជើញពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិល្បករ សិល្បការិនី បានមកចូលរួមយ៉ាងច្រើនកុះករ លាយឡំជាមួយទឹកមុខ យ៉ាងស្រងួតស្រងាត់ បំផុត៕

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *