ក្តៅៗ! មុននេះបន្តិច មានករណីលិចទូក ទេសចរណ៍មួយគ្រឿង រងការខូចខាតស្ទើរទាំងស្រុង នៅទីតាំងកំពង់ផែ ជិត ម្លប់ជ្រៃប៉ោកី ក្រុងព្រះសីហនុ
នៅវេលាម៉ោងជាង១២ ថ្ងៃត្រង់ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នេះ បើយោងតាមរយៈហ្វេសប៊ុកផេកមួយឈ្មោះ “តោពីរ ព័ត៌មាន” បានបញ្ជាក់ប្រាប់នូវរឿងហេតុមួយដែលបានកើតឡើងនៅក្នុងថ្ងៃនេះថា “ក្រុងព្រះសីហនុ ដំណឹងបឋម ករណីលិចទូក ទេសចរណ៍មួយគ្រឿងរងការខូចខាតស្ទើរទាំងស្រុងនៅទីតាំងកំពង់ផែ ជិត ម្លប់ជ្រៃប៉ោកី ទល់មុខ កាស៊ីណូឃ្វីនកូ នៅមុននេះបន្តិច…”។
ក្រោយពីដឹងនូវហេតុការណ៍មួយនេះហើយ បានធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនមានការចោទសួរថា “មនុស្សកើតអីអត់”។ មកទល់ពេលនេះ គេមិនទាន់ដឹងនៅឡើយទេថា មានអ្នកដំណើរប៉ុន្មាននាក់ដែលបានជួបគ្រោះថ្នាក់លិចទូកមួយនេះ។ សម្រាប់ព័ត៌មានលម្អិតនឹងជម្រាបជូនពេលក្រោយ៕
share4lives