សែនស្រណោះ និងរំជួលចិត្តណាស់! មកមើលទិដ្ឋភាព ក្រុមនាដការី រាំថ្វាយព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ដែលជាការរាំក្រាបថ្វាយ មហាព្រះរាជកុសល និងជាការថ្វាយបង្គំលា ជាលើកចុងក្រោយ (មានវីដេអូ)
កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នាដវដ្ដីឯក ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ស្ដេចយាងសោយទិវង្គតហើយ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគគាពាធ នៅមន្ទីរពេទ្យទីក្រុងបាំងកក ព្រះរាជាណាចក្រថៃ ដំណឹងនេះបានធ្វើឲ្យកូនខ្មែរ និងប្រជាពលរដ្ឋខ្មែរពេញមួយនគរ ពិតជាសោកសៅជាខ្លាំង។
គួររំលឹកថា ស្នាព្រះហស្តដ៏សំខាន់ និងមានតម្លៃបំផុត នៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ព្រះនាងបាននាំយកនូវរបាំព្រះរាជទ្រព្យ ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ គ្រាដែល ព្រះអង្គគង់ជារដ្ឋមន្រ្តីក្រសួងវប្បធម៏ និងវិចិត្រសិល្បៈ។
ហើយថ្ងៃក្រាបថ្វាយបង្គំលាជាលើកចុងក្រោយរបស់ ព្រះរៀម នរោត្តម បុប្ផាទេវី នាដវដ្ដីឯក និងប្រព្រឹត្តិធ្វើឡើង នៅព្រឹក ថ្ងៃ២៥ វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះហើយ នៅខាងមុខវត្តបទុមវតី។ដោយលែក នៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ក្រុមនាដការី បានរាំថ្វាយព្រះវិញ្ញណក្ខ័ន្ធ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ដែលជាការរាំក្រាបថ្វាយបង្គំលាជាលើកចុងក្រោយ មើលទៅគឺពិតជាស្រណោះណាស់ ជាពិសេសក៏មានប្រជាពលរដ្ឋជាច្រើនមកចូលរួមផងដែរ៕
សូមទស្សនាវីដេអូខាងក្រោមនេះ:
ប្រភព៖hotnew