មួយគូទៀតហើយ! ទោះម៉ាក់ប៉ាមានកូនមុនរៀបការ ញាតិតិះដៀលថាប៉ុណ្ណា តែម៉ាក់ប៉ាស៊ូទ្រាំបានរហូតមានថ្ងៃនេះ, កូនម៉ាក់មិនមែនជាកូនឥតខាន់ស្លាទៀតទេ មើលមុខចុះស្រណោះណាស់…
ចំពោះជនជាតិខ្មែរ ពិធីរៀបអាពាហ៍ពិពាហ៍ គឺពិតជាព្រឹត្តិការណ៍ដ៏សំខាន់ខ្លាំងណាស់ សម្រាប់ជីវិតមនុស្សម្នាក់ៗ។ កាលពីសម័យមុន ឪពុកម្ដាយគ្រប់រូប ជាអ្នកទុកដាក់កូនចៅរួចស្វែងរកគូស្រករអោយពួកគេ។ ប៉ុន្ដែមកដល់ពេលបច្ចុប្បន្ននេះវិញ យុវជន យុវតីខ្មែរ មួយចំនួន មានសេរីភាពក្នុងការជ្រើសរើសគូស្រកររបស់ពួកខ្លួនដែលស្រលាញ់ រួចធ្វើការស្វែងយល់ចិត្តគ្នា ទៅវិញទៅមក មុននឹងឈានដល់ការរៀបអាពាហ៍ពិពាហ៍។
ដោយឡែក ក្រឡេកមកមេីលពីគូស្នេហ៍មួយគូនេះវិញ បានសម្រេចបំណងប្រាថ្នា បន្ទាប់ពីខ្លួនបានរួមរស់នៅជាមួយគ្នា ដោយមិនបានរៀបការតាមប្រពៃណី រហូតមានចំណងដៃកូនស្រីម្នាក់។ បើទោះជាយ៉ាងនេះក្ដី អ្នកទាំងពីរមិនបានបំភ្លេចប្រពៃណីខ្មែរនោះទេ ដោយពេលនេះគូស្នេហ៍មួយគូនេះ បានកាន់ដៃគ្នាចូលរោងការហេីយ ក្រោមការចូលរួមអបអរសាទរពីភ្ញៀវកិត្តិយស និងបងប្អូនសាច់ញាតិទាំងសាងខាង។
កាលពីម្សិលមិញនេះ នាថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ គេប្រទះឃើញគូស្វាមីភរិយាមួយគូទៀតហើយដែលមានកូនមុនថ្ងៃរៀបការ ទោះពួកគាត់ត្រូវញាតិតិះដៀលយ៉ាងណាក៏ដោយ ក៏ពួកគាត់ស៊ូទ្រាំ រហូតមានថ្ងៃនេះ។ ម្ចាស់ហ្វេសប៊ុក ជេនឌី ជេនឌី ក៏បានបញ្ជាក់បន្ថែមទៀតថា៖
“តាយាយរបស់កូន មិនដែលប្រដៅម៉ាក់ អោយម៉ាក់ដើរខុសប្រពៃណីបែបនេះទេ តែក៏ព្រោះចិត្តមិនដាច់ចិត្ត ធ្វើជា ឃា ត ករ កូនកើតមកព្រោះតែក្តីស្រលាញ់របស់ម៉ាក់ និងប៉ា អញ្ចឹងកូនសាកសម នឹងរស់នៅមើលឃើញពិភពលោកនេះ ដូចក្មេងដទៃទៀតដូចគ្នា។
តែឥលូវម៉ាក់ប៉ារៀបការហើយ កូនស្រី ឆ្នាំមុនម៉ាក់ប៉ា បំពេញតួនាទីជាឪពុកម្តាយដែលមានទំនួលខុសត្រូវ ឆ្នាំនេះម៉ាក់ប៉ាបំពេញតួនាទីជាកូន រៀបការបំពេញមុខមាត់តានឹងយាយរបស់កូនទាំងសងខាង ទោះម៉ាក់ប៉ាមានកូនមុនរៀបការ ញាតិតិះដៀលថាប៉ុណ្ណា តែម៉ាក់ប៉ាស៊ូទ្រាំបានរហូតមានថ្ងៃនេះ ។ កូនម៉ាក់មិនមែនជាកូនឥតខាន់ស្លាទៀតទេ មើលមុខចុះស្រណោះណាស់”៕