ចឹងសោះ! ក្មេងម្នាក់បានឡើងទៅដល់កំពូលភ្នំកម្ពស់ជិត៤ពាន់ម៉ែត្រ ដើម្បីតែ…
តៃវ៉ាន់៖ កាលពីពេលថ្មីៗនេះមានក្មេងប្រុសម្នាក់ឈ្មោះ ស៊ីហ្គាំង អាយុ៨ឆ្នាំ បានឡើងលើកំពូលភ្នំ Jade Mountain ដែលមានកម្ពស់ ៣,៩៥២ម៉ែត្រ ជាភ្នំមួយខ្ពស់ជាងគេនៅលើកោះតៃវ៉ាន់ ព្រោះតែមូលហេតុមួយ ដោយនាំយករូបថតម្ដាយទៅជាមួយ ដើម្បីសម្រេចគោលបំណង
របស់ម្ដាយខ្លួនកាលពីគាត់នៅរស់។ យ៉ាងណាមិញនេះបើយោងតាមប្រភពលោក តូហ្សូ ដែលត្រូវជាឪពុករបស់ក្មេងប្រុសនោះបានឲ្យដឹងថា នៅពេលដែលកូនប្រុសរបស់គាត់មានអាយុ៤ឆ្នាំ គាត់រួមទាំងប្រពន្ធនិងកូនបានសន្យាជាមួយគ្នាថា នឹងឡើងទៅ
លើភ្នំ Jade Mountain ទាំងអស់គ្នា។រយៈពេល១ឆ្នាំក្រោយមក ប្រពន្ធរបស់គាត់បានទទួលបរាជ័យក្នុងការវះកាត់ជើង បណ្ដាលឲ្យស្លាប់ និងមិនអាចសម្រេចសន្យា
នោះបាន។ ប្រពន្ធរបស់គាត់ ធ្លាប់បាននិយាយទៅកាន់កូនប្រុសថា៖ជាចុងក្រោយក្មេងប្រុសនោះបានស្រែកខ្លាំងៗពីលើកំពូលភ្នំយ៉ាងដូច្នេះថា៖«ម៉ាក់! ពួកយើងឡើងមកដល់កំពូលភ្នំហើយ។»៕
ប្រភព៖topnewskh