បានបុណ្យច្រើនណាស់! ប្តីប្រពន្ធវ័យក្មេង យកប្រាក់ចំណងដៃ១០ម៉ឺនដុល្លារ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា និងកុមារអង្គរ…

ខេត្តសៀមរាប៖ ប្តីប្រពន្ធវ័យក្មេង១គូ ក្រោយរៀបការហើយ បានយកប្រាក់ចំណងដៃចំនួន១០ម៉ឺនដុល្លា ទៅប្រគល់ជូនមន្ទីរពេទ្យជយវរ្ម័នទី៧ ឬគន្ធបុប្ផា៣ និងមន្ទីរពេទ្យកុមារអង្គរ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ ក្នុងនាមមនុស្សធម៌សង្រ្គោះកុមារកម្ពុជា។

ប្តីប្រពន្ធថ្មោងថ្មីចិត្តធម៌នេះ ត្រូវជាកូន និងកូនប្រសារបស់នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៤ និងទី៥ ។លោកជំទាវកុយ សាលីណា ជានាយឧត្តមសេនីយ៍ ខេង សុមេធ និងម្តាយប្តីប្រពន្ធថ្មីថ្មោងខាងលើ បានឲ្យដឹងថា ថវិកាដែលក្រុមគ្រួសាររបស់លោកស្រី បាននាំយកមកជូនមន្ទីរពេទ្យជយវរ្ម័នទី៧ គឺមានចំនួន១០ម៉ឺនដុល្លារអាមេរិក។ ក្នុងនោះប្រគល់ជូនគន្ធបុប្ផា ចំនួន៥ម៉ឺនដុល្លារ និងមន្ទីរពេទ្យកុមារអង្គរ ចំនួន៥ម៉ឺនដុល្លារ ក្នុងនាមជាមនុស្សធម៌សម្រាប់ជួយសង្គ្រោះដល់អាយុជីវិតរបស់កុមារកម្ពុជា៕

ក្នុងនោះ ហ្វេសប៊ុកមួយឈ្មោះ “Bayon Leng Page” ក៏បានប្រាប់បន្ថែមទៀតថា៖26-11-2019 (ចែករំលែកចំណងដៃអាពាហ៍ពិពាហ៍ ១០ម៉ឺនដុល្លារ ផ្តល់ជូនមន្ទីរពេទ្យកុមារទាំង២ នៅខេត្តសៀមរាប ) ÷ លោកជំទាវ កុយ សាលីណា ភរិយា នាយឧត្តមសេនីយ ខេង សុមេធ ព្រមទាំងបុត្រ-បុត្រធីតា បងប្អូនញាតិមិត្ត និងចៅៗ នាំយកថវិកាសប្បុរស ជូនដល់មន្ទីរពេទ្យកុមារអង្គរ 50 000$ និងមន្ទីរកុមារគន្ធបុប្ផា 50 000$ ។

លោកជំទាវ មានប្រសាសន៍ថា ថវិកាសប្បុរសនេះ គឺជាការចែករំលែកចេញពី ចំណងដៃអាពាហ៍ពិពាហ៍កូនពៅ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ។ លោកជំទាវបញ្ជាក់ថា ភ្ញៀវដែលបានផ្តល់កិត្តិយស ចូលរួមក្នុងពិធីរៀបអាពាហ៍ពិពាហ៍នោះ គឺជាដៃគូសប្បុរសជនទាំងអស់គ្នា ។ សូមអនុមោទនា បុណ្យកុសល !”៕

Leave a Reply

Your email address will not be published. Required fields are marked *