សូមបងប្អូនមើលថែរក្សាសុខភាពផង ជ្រលងសម្ពាធខ្ពស់ បាននឹងកំពុងគ្របដណ្តប់កម្ពុជា ដែលបណ្តាលអោយកម្ពុជាយើងនឹងចុះត្រជាក់ ចាប់ពីថ្ងៃទី

នាខណៈព្រឹកនេះផងដែរ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ ដោយមានខ្លឹមសារទាំងស្រុងដូចខាងលើក្រោម៖

“តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប្រចាំទាំងនៅក្នុងតំបន់ និងនៅកម្ពុជា សង្កេតឃើញថា៖ ជ្រលងសម្ពាធខ្ពស់ បាននឹងកំពុងគ្របដណ្ដប់លើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យធាតុអាកាសនៅកម្ពុជា៖ ទី១
ខេត្ដឧត្ដរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងខេត្ដប៉ៃលិន សីតុណ្ហភាពអប្បបរមា មានទី២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី២៩-៣១អង្សាសេ។

ទី២ ខេត្ដបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ធំ ក្រចេះ និងខេត្ដកោះកុង សីតុណ្ហភាពអប្បបរមា មានទី២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី៣០-៣២អង្សាសេ។ ទី៣ ខេត្ដពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល ព្រៃវែង ស្វាយរៀង កែប កំពត ព្រះសីហនុ និងរាជធានីភ្នំពេញ សីតុណ្ហភាពអប្បបរមា មានទី២៥-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី៣១-៣៣អង្សាសេ។ អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជនជ្រាបជាព័ត៍មាន”៕

Leave a Reply

Your email address will not be published. Required fields are marked *