រំភើបចិត្តណាស់ លោក​ឧកញ៉ា​ ស្រី​ ចាន់​ថន​ ប្រកាស​នឹងជួយដល់​សាលាបឋមអូរជុញ ក្រោយពីបានឃើញ ក្រាលតង់ និងសិស្សអង្គុយរៀនក្រោមដេីមឈេី យ៉ាងកំសត់បែបនេះ

សាលារៀន គឺថ្នាលសម្រាប់បណ្ដុះបណ្ដាល និងជាទីកន្លែងមួយ ដែលប្រមូលផ្ដុំទៅដោយ អ្នកមានចំនេះដឹងជាច្រើន ហើយក៏ជាទីកន្លែងមួយផងដែរ សម្រាប់ក្រេបយកចំនេះដឹង ដើម្បីធ្វើអោយយើងអភិវឌ្ឍន៏ខ្លួន អោយកាន់តែប្រសើរឡើង ក្លាយទៅជាទំពាំងស្នងឬស្សី ជួយដល់សង្គម ព្រមទាំងអភិវឌ្ឍន៏ប្រទេសជាតិរបស់យើង។

ជាការពិតណាស់ សាលារៀនបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់បំផុត​ក្នុង​វិស័យ​អប់រំ​ ដែលនៅតាម​បណ្តាប្រទេសនីមួយៗនៅ​លេី​សកល​លោក​យេីង​នេះ​ មិនអាចខ្វះបាននោះទេ សម្រាប់បណ្ដុះបណ្ដាលអភិវឌ្ឍន៏ចិត្ដ និងគោលគំនិតរបស់មនុស្ស អោយចេះមានការត្រិះរិះពិចារណា ថាអ្វីទៅល្អ ហើយអ្វីទៅអាក្រក់​ វាពិតជា​សំខាន់​ខ្លាំង​ណាស់​។

យ៉ាង​ណា​មិញ​ កាលពី​ម្សិលមិញ​នេះ​ មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន​ បានមានក្តី​អាណិត​អាសូរ​ជាពន់ពេកចំពោះ​សាលារៀន​បឋមសិក្សា​មួយ​កន្លែង​ ឈ្មោះ​ អូ​ជុញ​ ស្ថិតនៅភូមិ សែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ ព្រោះតែស្រលាញ់ការសិក្សាខ្លាំងពេក សុខចិត្ដរៀនសូត្រ ក្រោមដើមឈើ គ្មានតុរៀន គ្មានសាលា ហើយក្រាលតុង ដើម្បីអង្គុយរៀន។

ក្នុងទិដ្ឋភាព ដែលបង្ហោះឡើង ដោយអ្នកគ្រូបង្រៀនម្នាក់ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Hunny Phim បានសរសេររៀបរាប់ឱ្យដឹងថា៖”ថ្ងៃនេះមានរូបភាពកូនៗអង្គុយរៀនក្រោមដេីមឈេី។ សូមមាតាបិតា បងប្អូនណា ដែលបានឃេីញ សូមមេត្ដាជួយឧបត្ថម្ភជា៖ (ឈេី ដែក ឬក៏ជាលុយក៏ដោយ មិនកំណត់ទេ) សាលាបឋមអូរជុញកំពុងតែរកជំនួយមកធ្វេីរោងដោល ២បន្ទប់ មានលេខទំនាក់ទំនង 097 8044 485/ 097 6892 568/ 097 8564 187/ 097 8910 917”។

សេចក្ដីអំពាវនាវ សង្ឃឹមថាសប្បុរសជនទាំងក្នុងស្រុក និងក្រៅប្រទេស មេត្ដាជួយឧបត្ថម្ភដល់សាលានេះផង ដើម្បីជួយទៅដល់ប្អូនៗក្លាយទៅជា ទំពាំងស្នងឬស្សី នាថ្ងៃអនាគត។​ ដោយ​មេីលឃេីញ​ពី​ការលំបាក​របស់​ប្អូន​ៗជា​សិស្សានុសិស្ស​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសបុក​រួច​មក​ បាន​ធ្វើ​ឲ្យ​លោក​ឧកញ៉ា​ ស្រី​ ចាន់​ថន​ មានក្តី​អាណិត​អាសូរ​ជាខ្លាំង​ ក៏បានធ្វេីការ​ប្រកាស​ថា៖

«ខ្ញុំនឹងជួយភ្លាម​ បេីជាព័ត៌មានពិត​ នឹងមានការខ្វះខាតមែន​!!! បេីបងប្អូនណា​ ដឹងព័ត៌មាននេះច្បាស់​ សូមជួយទំនាក់ទំនងមកក្រុមការងារខ្ញុំបាទផង​ លេខទូរសព្ទ័​ 096 785 7777 ព្រោះបេីជាព័ត៌មានពិត​ ខ្ញុំនឹងជួយ​សាលារៀន​ ព្រមទាំងសម្ភារះសិក្សា​ តុ​ កៅអី​ ថែមទៀត (​បញ្ជាក់គឺជួយតាមរូបភាពជាក់ស្ដែង​ ក្នុងFacebook នេះ​)​ ដល់ប្អូនៗ​»។

 

 

ប្រភព៖khosja

Leave a Reply

Your email address will not be published. Required fields are marked *