មិនដែលធ្លាប់ឃើញទេ!!! ភិក្ខុមួយអង្គមានទេពកោសល្យឆ្លាក់អក្សរខ្មែរ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់
កាលពីមុនគ្រិស្តសតវត្ស រហូតមកដល់សតវត្សទី១ យើងពុំទាន់មានតួរអក្សរប្រើប្រាស់ទេ ទំនងជាកាលនោះ បើគេចង់កត់សម្គាល់អ្វីមួយ គេប្រើតែវិធីចងចាំក្នុងចិត្ត ឫលាក់ឈើ លាក់់ថ្មជាគ្រឿងចំណាំ។ លុះមកដល់សតវត្សទី៣ (គ.ស.២២៣) ស្រាប់តែមានសិលាចរឹកមួយរបស់ព្រះបាទស្រីមារះនៅស្រុកវ៉ូកាញ ខេត្តញ៉ាងត្រាងសព្វថ្ងៃ ដែលកាលនោះជាទឹកដីរបស់ខ្មែរ មានអក្សរខ្មែរពីរផ្ទាំង គឺមួយជាភាសាសំស្រឹ្កត និងមួយទៀតជាភាសាខ្មែរបូរាណ។ ហើយអក្សរ ដែលចារឹកនិងថ្មនោះ មានរបៀបរៀបរយជាស្រេច។
សព្វថ្ងៃនេះអក្សរខ្មែរយើងត្រូវបានគេយកទៅកែច្នៃដើម្បីឲ្យវាមានសោភ័ណ្ឌភាពកាន់តែស្អាត ដោយរក្សាទុកនូវទម្រង់ដើម ក៏ដូចជាថ្មីៗនេះមានភិក្ខុមួយអង្គព្រះនាមបោង វិបុល មានស្នាដៃដ៏ល្អឯកក្នុងការឆ្លាក់អក្សរដែលសំបូរទៅដោយក្បូរក្បាច់រចនាដ៏រស់រវើក ធ្វើឲ្យមហាជនជាច្រើនមានការកោតស្ញប់ស្ញែងនូវស្នាដៃមួយនេះ។
យ៉ាងណាមិញយោងទៅតាមហ្វេសប៊ុករបស់ព្រះសង្ឃនាមហ៊ុត ពុទ្ធា បានធ្វើការបង្ហោះស្នាដៃរបស់ភិក្ខុបោង វិបុល ដោយភ្ជាប់ជាមួយនឹងសំណេរមួយចំនួនថា “អក្សរឆ្លាក់ ស្នាព្រះហស្តព្រះភិក្ខុ បោង វិបុល ចូលរួមរក្សាសម្បត្តិអរិយធម៌វប្បធម៌ អក្សរសាស្ត្រខ្មែរជាពិសេសផ្ដល់តម្លៃ ដល់ធនធានកុលបុត្រខ្មែរ ដែលមានសមត្ថភាពខ្ពស់ ដោយការលើកតម្កើង យកចិត្តទុកដាក់លើកទឹកចិត្តបណ្ដុះបណ្ដាល។ វិភាគទានដោយ ខ្ញុំហ៊ុត ពុទ្ធា ៕