ភ្ញាក់ផ្អើលជាខ្លាំង ដោយបានឃើញជនបរទេសមួយគូរ ចូលរួមស្រឡាញ់នូវសម្បតិ្តវប្បធម៌ ប្រពៃណីបុរាណ របស់ជនជាតិខ្មែរយើង…

ភ្ញាក់ផ្អើលជាខ្លាំង ដោយបានឃើញជនបរទេស ចូលរួមស្រឡាញ់នូវសម្បតិ្តវប្បធម៌ ប្រពៃណីបុរាណរបស់ជនជាតិខ្មែរយើង។ ថ្មីៗនេះជនបរទេសមួយក្រុម បាននាំគ្នាមកលេងប្រាសាទតាព្រហ្ម និងបានផ្ទិតយករូបភាព និងវីដេអូជាច្រើនប្លង់ទំនងដូចថតជាសាច់រឿង ដោយមានការស្លៀកពាក់លក្ខណៈ បែបខ្មែរបុរាណនាសម័យអង្គរ។

រូបភាពប៉ុន្មានសន្លឹកនេះ បានចែកចាយយ៉ាងខ្ទរខ្ទៀលើបណ្ដាញសង្គម និងមានមតិជាច្រើន បានលើកឡើងក្នុងគោលបំណងចង់អោយជនជាតិខ្មែរ និងបរទេសចូលរួមថែរក្សាសម្បត្តិវប្បធម៌ដូនតា និងប្រពៃណីរបស់ជាតិខ្មែរ។ ដូចយើងគ្រប់គ្នាបានដឹងស្រាប់ហើយ ថ្មីៗនេះកម្ពុជាយើងត្រូវបានអង្គការយូណេស្កូ បានចុះបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ល្ខោនខោលគឺជារបស់ខ្មែរ​ នេះគឺជាមោទនៈភាពរបស់ខ្មែរយើងគ្រប់ៗរូប។ សូមប្ដេជ្ញាទាំងអស់គ្នាចូលរួមថែរក្សាមរតកសម្បតិ្តវប្បធម៌កេរ្ដិ៍ដំណែលដូនតា និងប្រពៃណីជាតិសាសន៍ខ្មែរយើង ឲ្យបានគង់វង្សជាដរាអើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *