អាថ៌កំបាំងល្អាងដ៏ប្រណីតកប់ចោល ២ពាន់ឆ្នាំ ត្រូវបានរកឃើញ បន្ទាប់បូមទឹកស្រះ ១៧ យប់ ១៧ ថ្ងៃ
នៅឆ្នាំ១៩៩២ មានបុរសម្នាក់ក្នុងភូមិឈ្មោះ Wu Anai រស់នៅក្នុងភូមិ Shiyan Beicun ខេត្ត Long Du ប្រទេសចិន មានការចម្លែកខុសគេ ព្រោះពុំជឿលើរឿងនិទានតជំនាន់ថា ស្រះរបស់ភូមិនេះជាស្រះធម្មជាតិ ហើយមានជម្រៅជ្រៅណាស់នោះទេ ។ ដើម្បីបញ្ជាក់ពីការយល់ឃើញរបស់ខ្លួន លោក Wu បានបញ្ចុះបញ្ចូលមនុស្ស១ក្រុមទៀត ទិញបានម៉ាស៊ីនប៊ូមទឹកមួយ ដើម្បីប៊ូមទឹកចេញពីស្រះ ។ជាការពិតណាស់ ក្នុងរយៈពេល ១៧ ថ្ងៃ ១៧ យប់ ពួកគេបានប៊ូមទឹកចេញពីស្រះយ៉ាងច្រើន ហើយក៏លេចចេញនូវច្រកចូលល្អាងបូរាណមួយ ស្ថិតក្រោមដី ។
ល្អាងបូរាណនេះ ត្រូវបានដាក់ឈ្មោះថា Long Du យកតាមឈ្មោះខេត្តនេះ ។ វាជាល្អាងបូរាណបំផុត និងធំជាងគេលើពិភពលោក ។ការសិក្សាវាស់វែងជាក់ស្តែងបង្ហាញថា ល្អាងបូរាណនេះ ជាល្អាងសប្បនិម្មិតរួមមានរូងតូចៗ ២៤ ហើយល្អាងនីមួយៗមានផ្ទៃក្រឡាមធ្យមប្រមាណ ១០០០ ម៉ែត្រការ៉េ កម្ពស់រហូតដល់ ៣០ ម៉ែត្រ ។ ផ្ទៃក្រឡាសរុបប្រមាណជាង ៣០.០០០ ម៉ែត្រការ៉េ ។
ផ្អែកតាមតឹកតាងបន្សល់ទុកនោះ ល្អាងបូរាណនេះ គឺធ្វើឡើងដោយដៃមនុស្សសុទ្ធសាធ ។ នៅក្នុងល្អាងនេះមានជណ្តើរ សសរ ជាច្រើនដែលគេបានចម្លាក់យ៉ាងស្អាត… ។តាមការគណនារបស់អ្នកបូរាណវិទូ នោះល្អាងទូឡុង ត្រូវបានកសាងប្រមាណ ២០០០ ឆ្នាំ មុន ហើយគេត្រូវជីកកាយយកដីចេញប្រមាណ ១ លានម៉ែត្រគូប ។
ចម្ងល់មួយចោទឡើងៈ ជាធម្មតាសំណង់ទ្រង់ទ្រាយបែបនេះ តែត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែ គេពុំស្វែងរកឃើញព័ត៌មានតិចតួចណាមួយចារអំពីល្អាងអាថ៌កំបាំងនេះទេ ៕
ប្រភព pressnews