នំអន្សមផ្អាវ គមផ្អាវ អំបោសផ្អាវ ធ្លាប់ឃេីញធ្លាប់ញាំធ្លាប់ប្រេី ប៉ុន្តែមិនដែលបានឃេីញកន្ទេលផ្អាវស្អាតៗបែបនេះទេ
ផ្អាវ គឺជាប្រភេទឈ្មោះឈើម្យ៉ាង ដែលវាគឺជា ពួកតចសារជាតិ ហើយមានដើមតូចៗ និងទាបៗ ខ្នងធាងរបស់វាអាចសក យកទៅធ្វើជារបស់ប្រើប្រាស់បានជាច្រើនមុខ ដែលមានដូចជា ត្បាញធ្វើជាកន្ទេល ផ្អាវ និងគមរបស់វាអាចស្លកជា សម្លកកូរគមផ្អាវ ហើយអាចប្រើធ្វើជា អន្លក់ស្រុសក៏បាន (អន្លក់ គម ផ្អាវ)។
យ៉ាងណាមិញ កាលពីថ្មីៗនេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Phanny Ch បានបង្ហោះទិដ្ឋភាពលោកយាយ ដែលគាត់គឺជាអ្នកសៀមរាប បានបង្ហាញអំពីស្នាដៃ ត្បាញកន្ទេល ផ្អាវ យ៉ាងស្រស់ស្អាត និងរំលេចមកជាមួយពណ៌យ៉ាងច្រើន និងអមមកជាមួយម៉ូតរចនាផងដែរ។
ក្នុងនោះដែរ ម្ចាស់គណនីខាងលើ បានសរសេរប្រាប់ឱ្យដឹងថា៖”នំអន្សមផ្អាវ គមផ្អាវ អំបោសផ្អាវ ធ្លាប់ឃេីញធ្លាប់ញ៊ាំ
ធ្លាប់ប្រេី ប៉ុន្តែមិនដែលបានឃេីញកន្ទេលផ្អាវស្អាតៗបែបនេះទេ ធ្វេីពិបាក ចំណាយពេលច្រេីន និងតម្រូវឱ្យត្បាញពេលយប់ ដោយសារពេលថ្ងៃ ផ្អាវស្រួលពិបាកត្បាញ។ កន្ទេលស្រស់ស្អាតទាំងអស់នេះ ត្បាញដោយក្រមុំៗ ស្រុកអង្គរធំ ខេត្តសៀមរាប”។