អស្ចារ្យណាស់! ការសម្តែងល្ខោនខោលដ៏អស្ចារ្យ ឈុតធំ ២៨០នាក់ នៅទីលានជល់ដំរី បា​នចាប់ផ្តើមហើយ មានអ្នកទស្សនាផ្ទាល់ច្រើនណាស់ (មានវីដេអូ)

ប្រិយមិត្តមួយចំនួនបានដឹងរួចមកហើយតាមរយះការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថានៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យ គឺការសម្តែងល្ខោនខោលខ្នាតធំ នៅទីលានជល់ដំរី ទឹកដីសៀមរាបអង្គរ ដើម្បីអបអរថ្ងៃគម្រប់ខួប១ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោល ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ បានចាប់ផ្តើមសម្តែងហើយ ព្រមទាំងមានការចូលរួមទស្សនាផ្ទាល់ពីសំណាក់មហាជនយ៉ាងច្រើនកុះករ ស្ទើរមិនគួរឲ្យជឿ។

ជាមួយ​គ្នានេះ​ដែរ​​ កាលពី​យប់មិញ​នេះ​ មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​ បាន​មានការ​បញ្ជាក់​នៅលេី​ទំព័រ​ហ្វេសបុក​ ដោយមាន​ខ្លឹមសារ​ទាំង​ស្រុង​ថា៖ «យុទ្ធនាការគាំទ្រ ល្ខោនខោលកម្ពុជា សកម្មភាពហាត់សម ល្ខោនខោលកម្ពុជា ដើម្បីត្រៀមសម្តែងជូនទស្សនាក្នុងឱកាសខួបគម្រប់ ១ឆ្នាំ ក្រោយការដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ សូមអញ្ជើញចូលរួមទស្សនាដោយសេរី នៅទីព្រះលានជល់ដំរី ខេត្តសៀមរាប នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៦.៣០នាទី ល្ងាច ។

បើក្រឡេកមើលទិដ្ឋភាពទូទៅនៃព្រឹត្តិការណ៍មួយនេះ ធ្វើឲ្យអ្នកទស្សនាផ្ទាល់ ក៏ដូចជាអ្នកទស្សនាតាមរយៈការ Live ផ្ទាល់តាម ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានធ្វើឲ្យគ្រប់គ្នាលាន់មាត់សរសើរថាពិតជាអស្ចារ្យខ្លាំងណាស់។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅទស្សនាទាំងអស់គ្នា៕

                 

សូមអរគុណ»។ សូមទស្សនាវិដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *