អបអរសាទរ! ទីបំផុត តារាចម្រៀង សួស វីសា ចូលរោងការថ្ងៃនេះហើយ ពិតជាស្រស់ស្អាតខ្លាំងណាស់ (មានវីដេអូ)
សូមរំលឹកផងដែលថា តារាចម្រៀងស្រីកញ្ញា សួស វីហ្សានិងគូស្នេហ៍លោក ថម មីបន្ទាប់ពីសម្រេចចិត្តភ្ជាប់ហើយនោះ កាលពីប៉ុន្មានខែកន្លងទៅនោះ គេសង្កេតឃើញថាអ្នកទំាង២កាន់តែផ្អែមល្ហែម រហូតហ្វេនៗលួចច្រនែនទៀតផងយ៉ាងណាមិញថ្ងៃដែលរង់ចំារបស់អ្នកទំាង២បានមកដល់ហើយ តួយ៉ាងនាល្ងាចថ្ងៃទី ២៨ ខែវិច្ឆិកានេះ ជាថ្ងៃចូលរោងមង្គលរបស់តារាចម្រៀង
សួស វីសា និង លោក ថមមី ហើយបើក្រឡែកមកមើលទិដ្ឋភាពផ្ទាល់ៗនៃកម្មវិធីវិញ គឺបានបង្ហាញពីការតុបតែងរោងជ័យរបស់ សួស វីសា និង លោក ថមមី លម្អដោយផ្កាស្រស់ចម្រុះព ណ៌ជាច្រើន រួមទាំងមានរំលេចនូវភ្លើងពណ៌ភ្លឺចែងចាំងពេញក្នុងរោងពិធី មើលទៅពិតជាស្រស់ស្អាតខ្លំាង និង គួរឱ្យរំភើបជំនួសអ្នកទាំងពីរខ្លាំងណាស់ រីឯកូនកំលោះនិងកូនក្រមុំកាន់តែស្អាតទៀតក្រោយបានគ្រងឈុតប្រពៃណីក្នុងពេលសូមត្រមន្តនេះ។
នៅមុននេះបន្តិច នាថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុក “សិល្បករកម្ពុជា” បានបង្ហោះរូបភាពជាច្រើនសន្លឹក របស់តារាចម្រៀង សួស វីសា និងលោក Tommy បានដឹកដៃគ្នាចូលរោងការតាមប្រពៃណីខ្មែរហើយ។ ហ្វេសប៊ុកដដែលនេះ ក៏បានភ្ជាប់សារខ្លីមួយឲ្យដឹងបន្ថែមទៀតថា៖
“ទីបំផុតគូស្នេហ៍មួយគូនេះ គឺលោក Tommy និង កញ្ញា សួស វីសា បានសំរេចដឹកដៃគ្នា ចូលរោងការហើយ នៅរសៀលនេះ ដោយកំពុងធ្វើពិធីក្រុងពាលី និងសូត្រមន្ត តាមប្រពៃណីទំនៀមទម្លាប់ ។”។
តោះទស្សនាទិដ្ឋភាពទាំងនោះដូចខាងក្រោម៖…