រំជួលចិត្ត! ដោយសារតែជីវភាព ប្ដីទៅធ្វើការឆ្ងាយ នឹកប្រពន្ធពេក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សុខចិត្តធ្វើរឿងមួយនេះធ្វើអោយប្រពន្ធអាណឹតប្តីជាខ្លាំង

ភ្នំពេញ៖ ថ្មីៗនេះដែរប្រិយមិត្តមួយចំនួនមានការចាប់អារម្មណ៏ជាខ្លាំងដោយ មានប្តីប្រពន្ធមិនតិចនាក់ទេ ដែលក្រោយពីរៀបអាពាហ៍ពិពាហ៍រួចហើយ ត្រូវរស់នៅបែកគ្នា ខ្លះដោយសារតែមុខរបរ ឬកន្លែងការងារឆ្ងាយគ្នា ឯអ្នកខ្លះសម្រេចចិត្តរស់នៅបែកគ្នាទាំងបង្ខំ ដើម្បីទៅធ្វើការងារ ឬរកស៊ីនៅកន្លែងឆ្ងាយ។ជាក់ស្តែង ការឃ្លាតពីគ្រួសារមួយរយៈ គឺក្នុងគោលបំណងតែមួយគត់ ដើម្បីរកប្រាក់ជួយផ្គត់ផ្គង់គ្រួសារ។ ក្រោយពីធ្វើការងារបែកគ្នា ពិតជាមានការនឹករលឹកគ្នាជាមិនខាន

អ្នកខ្លះខលសួរសុខទុក្ខគ្នាស្ទើរតែគ្រប់ពេល។ដោយឡែកកាលពីពេលថ្មីៗនេះ បុរសម្នាក់ដែលសារតែនឹកប្រពន្ធខ្លាំងពេក ព្រោះស្នាក់នៅឆ្ងាយគ្នា ប្តីនៅទីក្រុងភ្នំពេញ ប្រពន្ធរស់នៅទីក្រុងប៉ោយប៉ែត ដោយហេតុចង់ឃើញសកម្មភាពប្រពន្ធ កំពុងធ្វើអ្វីខ្លះ ញាំបាយ ងូតទឹកហើយ ឬនៅ ពេលណាចូលគេង

ប្តីបានដាក់កាមេរ៉ាក្នុងបន្ទប់ប្រពន្ធ នៅពេលដែលខ្លួននឹកប្រពន្ធ អាចមើលកាមេរ៉ាបានគ្រប់ពេល។យ៉ាងណាមិញ​ បើតាមគណនីហ្វេសប៊ុកនារីជាប្រពន្ធមានឈ្មោះ GiNa FullSmile បានសរសេររៀបរាប់ថា៖ «អាណិតប្តីណាស់ នឹកប្រពន្ធពេកនិយាយទូរស័ព្ទមិនអស់ចិត្ត ទិញកាម៉េរាដាក់អ៊ីចឹងតែម្តង តាមដានគ្រប់សកម្មភាព គាត់និយាយថា(ប្តី) រាល់ថ្ងៃបងបានវា «camera»ហ្នឹងឯង ដែលឲ្យបងដឹងថា អូនគេងនៅ? ក្រោកនៅ? កំពុងធ្វើអី?

ស្លៀកអាវអី? Makeup អត់? ថ្ងៃនេះ! ស្ដាប់ហើយចង់ស្រក់ទឹកភ្នែក គ្រប់យ៉ាងព្រោះតែប្រាក់»។ រឿងរ៉ាវគួរឲ្យចាប់អារម្មណ៍មួយនេះ កំពុងត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកចែករំលែកបន្ត និងបញ្ចេញមតិយោបល់​យ៉ាងច្រើនផ្សេងៗគ្នា៕ប្រភព៖ ហ្វេសប៊ុក

Leave a Reply

Your email address will not be published. Required fields are marked *