សាកល្បងមើល! ឱកាសធម្មជាតិសុទ្ធសាធ តែមានប្រសិទ្ធភាពទាញសំបោរចេញពីទ្រូងកូនអ្នកដែលផ្តាសាយ
សាកល្បងមើល! ឱកាសធម្មជាតិសុទ្ធសាធ តែមានប្រសិទ្ធភាពទាញសំបោរចេញពីទ្រូងកូនអ្នកដែលផ្តាសាយ
-ស្លឹកម្លូរ
-ប្រេងខ្យល់
-ទៀន
របៀបអនុវត្ត ៖
-យកស្លឹកម្លូរ ២សន្លឹក ឆ្អើរលើភ្លើងទៀនឲ្យក្តៅឧណ្ឌៗ ។
-លាបប្រេងខ្យល់លើដើមទ្រូង និងខ្នងរបស់ក្មេង ។
-យកស្លឹកម្លូរ ដែលក្តៅឧណ្ឌៗនោះមកទ្រាប់ក្រោយខ្នង១សន្លឹក ១សន្លឹកទៀតយកដាក់ស្អំពីលើដើមទ្រូង ។
ប្រសិទ្ធភាព
-មិនយូរប៉ុន្មានឡើយ អ្នកនឹងឃើញសំបោររបស់ក្មេងចាប់ផ្តើមហូរចេញពីច្រមុះ ។ វាដកដង្ហើមធូរជាងមុនច្រើនភ្លាមៗ ។
-គប្បីចាំថា ប្រសិនបើក្មេងផ្តាសាយ ហើយពុំក្តៅខ្លួន ឬរលាកបំពង់ក…។ល។ ពុំចាំបាច់ប្រើប្រាស់ឱសថអង់ទីប៊ីយូទិកឡើយ ។
-ព្រោះថាគ្មានឱសថសម្លាប់មេរោគផ្តាសាយទេ!ធ្វើបែបនេះនឹងជួយក្មេងបានច្រើនណាស់ ។ វាក៏អាចអនុវត្តចំពោះមនុស្សចាស់ផងដែរ !
សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង
ប្រភព៖cen