ឆ្កែកុសល ! រស់នៅក្នុងវត្តជាមួយលោក14 ឆ្នាំហើយនៅរងចាំផ្លូវអាត្មាត្រឡប់មកពីប្រទេសក្រៅវិញ ពេលនិមន្តមកដល់ភ្លាម កុសលដើរមករកហិតហើយបក់កន្ទុយ ក៏បានលះបង់ជីវិតហើ…

ជីវិតមនុស្សឬសត្វនោះទេការបង្កើតមកហើយគឺតែងតែត្រូវការសំដីសុខនិងការរស់នៅប្រកបដោយសុភមង្គល។ ការមកដល់របស់ពួកគេពេញទៅដោយភាពរីករាយដោយបានជួបនិងពិភពលោកថ្មីមួយដែលវាវត្តសង្សាមិនដែលដឹង។

ហើយការចាកចេញពីពិភពលោកមួយនេះក៏ធ្វើឱ្យមានការសោកស្ដាយពីអ្នកដែលនៅជុំវិញខ្លួនក៏ដូចជាអ្នកដែលស្រឡាញ់រាប់អានខ្លួនគេមានការសោកសៅយ៉ាងខ្លាំងបាត់បងមួយនេះប្រសិនបើយើងមកមើលក្នុងហ្វេសប៊ុករបស់ព្រះអង្គមួយអង្គបានរៀបរាប់យ៉ាងក្តុលក្តួលថា ។


ព្រះអង្គមានគណនីហ្វេសប៊ុកឈ្មោះថា Tat Mahaty ដោយព្រះអង្គបានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖កុសលអ្នកឯងបានរស់នៅ ក្នុងវត្តជាមួយនិងអាត្មា14 ឆ្នាំហើយ អាត្មាបានយកចិត្តទុកដាក់ថែទាំល្អហើយ បាននៅរងចាំផ្លូវអាត្មាត្រឡប់មកពីប្រទេសក្រៅវិញ ពេលនិមន្តមកដល់ភ្លាម កុសលដើរមករកហិតហើយបក់កន្ទុយ ក៏បានលះបង់ជីវិតហើយ ដោយឥរិយាបថសំពះក្រាប សូមកើតជាតិណាៗ សូមទៅកើតក្នុងទីខ្ពង់ខ្ពស់ចុះ នឹងបុណ្យអោយនៅថ្ងៃទី30.11.2019 ៕

Leave a Reply

Your email address will not be published. Required fields are marked *