ស្អាតណាស់! នេះជាឈុតដំណាងជាតិ ដែលតារាបង្ហាញម៉ូតកម្ពុជា យកទៅប្រកួតក្នុងកម្មវិធី Face Of Asia បង្ហាញអំពីក្រណាត់សូត្រខ្មែរ ចរបាប់ខ្មែរ និងការប៉ាក់ឌិន ទាំងការរចនាម៉ូតក្ងោកល្អឯក ដោយស្នាដៃកូនខ្មែរទាំងអស់ (មានវីដេអូ)
តាមរយះហ្វេសប៊ុកមួយឈ្មោះ New Face Cambodia បានបង្ហោះវីដេអូ និងរូបជាច្រើនសន្លឹក ពី តារាបង្ហាញម៉ូតកម្ពុជាពីររូប ដែលបានបង្ហាញខ្លួនក្នុង ប្រកួតក្នុងកម្មវិធី Face Of Asia នៅថ្ងៃផ្តាច់ព្រ័ត្រ ក្នុងឈុតដំណាងជាតិ មើលទៅពិតជាស្រស់ស្អាត គួរឲ្យគយគន់ខ្លាំងណាស់ ហើយកម្មវិធីមួយនេះ បានរៀបចំធ្វើឡើងនៅ ប្រទេសកូរ៉េខាងត្បូង។
ហ្វេសប៊ុកខាងលើនេះ ក៏បានភ្ជាប់សារបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា “ឈុតដំណាងជាតិដែលតារាបង្ហាញម៉ូតកម្ពុជាទាំងពីរពាំនាំទៅប្រកួតក្នុងកម្មវិធី Face Of Asia នៅថ្ងៃផ្តាច់ព្រ័ត្រនេះ បានរៀបចំរចនាយ៉ាងប្រណិតដោយ សំអាងការម៉ាយូរ៉ាហ្គោល ដែល
បង្ហាញអំពីក្រណាត់សូត្រខ្មែរ ចរបាប់ខ្មែរ និងការប៉ាក់ឌិន ទាំងការរចនាម៉ូតក្ងោកល្អឯកដោយស្នាដៃកូនខ្មែរទាំងអស់ ដែលទាំងនេះបានបង្ហាញនូវអត្តសញ្ញាណខ្មែរពិតៗ!”។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៕