អស្ចារ្យមែនកូនខ្មែរ! បុរសជនជាតិខ្មែរ កែច្នៃសម្រាមប្លាស្ទិចធ្វើជាប្រេងម៉ាស៊ូតបានជោគជ័យ….

ពិតជារឿងមួយគួរអោយស្ងើតសរសើរពីគំនិតច្នៃប្រឌិតរបស់កូនខ្មែររបស់យើងម្នាក់ គឺ លោក ឃុន ស៊ីវ ដែលលោកមានសមត្ថភាពនិងភាពច្នៃប្រឌិតដែលបានកែច្នៃសម្រាមប្លាស្ទិចអោយក្លាចជាប្រេងម៉ាស៊ូតហើយទទួលបានការគំាទ្រយ៉ាងខ្លំាង។មិនត្រឹមតែច្នៃទៅជាប្រេងម៉ាស៊ូតទេគាត់មានបំណងច្នៃវាទៅជាធ្វើឥដ្ឋបរិស្ថានទៀតផង។

ជាក់ស្តែងការពីពេលថ្មីនេះកាលពីសប្តាហ៍មុននាយកបច្ចេកទេសរបស់OBT, នីតានិងហ្វ្រង់ស័រអ្នកស្ម័គ្រចិត្តជនជាតិបារាំងបានមកចូលរួមពិព័រណ៍ទេសចរណ៍ឆ្នាំ ២០១៩ នៅរាជធានីភ្នំពេញដើម្បីបង្ហាញផលិតផលរបស់យើង។ ពួកគេបានបង្ហាញទឹកឃ្មុំអាវយឺតប្រេងផ្កាឈូករ័ត្ននិងប្រេងម៉ាស៊ូតប្លាស្ទិច។ ពួកគេបានពន្យល់ពីខ្លឹមសារសំខាន់របស់អង្គការក្រៅរដ្ឋាភិបាលនិងវិធីដែលពួកគេធ្វើផលិតផល។

បច្ចុប្បន្នសំរាមប្លាស្ទិកដែលចម្រាញ់បានជាប្រេងម៉ាស៊ូតនោះលោក ឃុន ស៊ីវ បានឲ្យដឹងថាប្រេងនោះត្រូវយកទៅប្រើប្រាស់នៅក្នុង អង្គការOBTនិងលក់ឲ្យសហគមន៍ជីរោទិ៍ក្នុងតម្លៃមួយដែលអាចជួយកាត់បន្ថយចំណាយរបស់សហគមន៍ ។ចំពោះសំណល់ប្លាស្ទិកដែលសល់ពី ការចម្រាញ់ជាប្រេងម៉ាស៊ូតគឺលោកគ្រោងនឹងយកទៅច្នៃធ្វើឥដ្ឋបរិស្ថានដែលជួយកាត់បន្ថយការបំពុលបរិស្ថានបានមួយកម្រិតទៀត ៕សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា:

Leave a Reply

Your email address will not be published. Required fields are marked *

shares