មិនថាលោកអ្នកឈឺក្បាលខ្លាំងកម្រិតណាទេ! ក្រូចឆ្មារនឹងជួយអ្នកអោយបាត់ឈឺភ្លាមៗ!

វិធីបែបធម្មជាតិងាយៗ មិនថាលោកអ្នកឈឺក្បាលខ្លាំងកម្រិតណាទេ កុំទាញកំប៉ុងថ្នាំ ទាញក្រូចឆ្មារ កាត់ជាពីរកំណាត់ នឹងបានធូរភ្លាមៗ! ជួយស៊ែរបន្តចែកគ្នាដឹងផង!

​ពេល​ស្ត្រេ​ស​ការងារ ពេល​រង​សម្ពាធ​ខ្លាំង​ពី​រឿងរ៉ាវ​នៅ​ជុំវិញខ្លួន ក្បាល​របស់​អ្នក​ចាប់ផ្ដើម​ឈឺ​។ ពិតណាស់ នៅពេល​អ្នក​ឈឺក្បាល រឿង​ដំបូង​ដែល​អ្នក​ត្រូវធ្វើ​គឺ​ទៅ​ឱសថស្ថាន​ដើម្បី​ទិញ​ថ្នាំ​បំបាត់​ឈឺក្បាល​។​

​ ឈឺក្បាល​គឺជា​អាកា​រៈ​មួយ​ធ្វើឱ្យ​អ្នក​គិត​អ្វី​មិន​ចេញ ហើយ​ភ្លាមៗ​អ្នក​មិន​គិត​ច្រើន​ទេ​ដឹង​តែ​ពី​លេបថ្នាំ​។ លើក​ក្រោយ​ប្រសិនបើ​អ្នក​ឈឺក្បាល កុំ​ទាន់​អាល​លេបថ្នាំ​សាកល្បង​ក្រូចឆ្មា​សិន​។​

​ ក្រូចឆ្មា​គឺជា​ផ្លែ​ដែល​សម្បូរ​ទៅដោយ​វីតាមីន C ហើយ​វា​អាច​បំបាត់​ឈឺក្បាល​របស់​អ្នក​បាន​។ អ្នក​គ្រាន់តែ​កាត់​ក្រូចឆ្មា រូ​ច​យកទៅ​ត្រដុស​ថ្ងាស​ប្រហែល ៥ នាទី ឈឺក្បាល​នឹង​បាត់​ទៅវិញ​។

អ្នកឯកទេស​ខាង​អាហារូបត្ថម្ភ និង​គ្រូពេទ្យ​ជាច្រើន និយាយថា ការ​ញ៉ាំ​ទឹក​ក្រូចឆ្មារ មុន​ពេល​អាហារ​ពេលព្រឹក ពិតជា​មាន​ប្រយោជន៍​ខ្លាំងណាស់ ចំពោះ​សុខភាព​មនុស្ស​យើង​។ ប្រយោជន៍​ធំ​បំផុត​នោះ គឺ​ជួយ​បង្គ្រប់​ជាតិ​ទឹក ដល់​រាងកាយ និង​កម្ចាត់​ចោល រាល់​កាកសំណល់​នានា​ពី​ក្នុង​ខ្លួន​។ ក្រូចឆ្មារ គឺជា​ប្រភព​ដ៏​អស្ចារ្យ​មួយ នៃ​ជាតិ​កាល់ស្យូម ប៉ូ​តា​ស្យូម ដែក ម៉ាញ៉េ​ស្យូម វីតាមីន A, C និង B កំ​ផ្លេច ជាតិ​សរសៃ កាបូ​អ៊ី​ដ្រាត និង​ប្រូតេអ៊ីន​ផងដែរ​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ មិន​មាន​មនុស្ស​ច្រើន​ឡើយ ដែល​ដឹង​អំពី​ប្រយោជន៍ ដ៏​ច្រើន​លើសលុប នៅ​ពេល​អ្នក​ញ៉ាំ​ទឹក​ក្រូចឆ្មារ លាយ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​នោះ​។​
​ជួយ​ភ្ញោ​ចដ​ល់​ការបញ្ចេញ​ទឹក​ប្រមាត់ ដើម្បី​ពង្រឹង​ដល់​ការរំលាយ​អាហារ​។ ការ​ញ៉ាំ​ទឹក​ក្រូចឆ្មារ​ទៀងទាត់ នឹង​ជួយ​បំបាត់​ជាតិពុល និង​សារធាតុ​គ្រោះថ្នាក់​ជា​ច្រើន​ក្នុង​រាងកាយ និង​បង្ការ​បញ្ហា​ក្រពះ​ពោះវៀន​ទៀត​។
​ជាតិ​សរសៃ​របស់​ក្រូចឆ្មារ នឹង​ជួយ​គ្រប់គ្រង ការ​ឃ្លាន​អាហារ​ច្រើនៗ​បាន​។ ក្រៅពីនេះ ការប្រើ​ផ្សំគ្នា​នៃ​ក្រូចឆ្មារ ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហៗ រួម​ជាមួយ​ទឹកឃ្មុំ​ទៀត​នោះ នឹង​បង្កើតបាន​ជា​មជ្ឈដ្ឋាន​អាល់​កា​ឡាំង​ក្នុង​ក្រពះ ដែល​អាច​បង្កើន​ល្បឿន នៃ​ការរំលាយ​ជាតិ​ខ្លាញ់​ទៀត​។
ត្រឹម​ទឹក​ក្រូចឆ្មារ​ក្តៅ​ឧ​ណ្ហៗ​មួយ​កែវ មុន​អាហារ​ពេលព្រឹក នឹង​ជួយ​សម្អាត​ឈាម និង​ពង្រឹង​ដល់​ការលូតលាស់​ឡើងវិញ របស់​ស្បែក​ហើយ​។
វីតាមីន C របស់​ក្រូចឆ្មារ នឹង​ជួយ​ការពារ​អ្នក​ពី​ជំងឺ​ផ្តាសាយ​។​
អាច​លាង​សម្អាត​មាត់ តាមរយៈ​ការភ្ញោ​ច​ទឹកមាត់​កាន់តែច្រើន ដើម្បី​សម្លាប់​បាក់តេរី បង្ក​ក្លិន​មាត់​អាក្រក់​។​
ទឹក​ក្រូចឆ្មារ​មួយ​កែវ អាច​សម្រួល​ដល់ pH ក្នុង​រាងកាយ កាត់បន្ថយ​ការ​ប្រឈម នឹង​ជំងឺ​រលាក​។​
ក្រូចឆ្មារ មាន​សមត្ថភាព​ខ្លាំង ក្នុង​ការសម្លាប់​បាក់តេរី ដូច្នេះ វា​ក៏​ល្អ​បំផុត សម្រាប់​ព្យាបាល​អាការៈ ជំងឺ​រលាក​ក្រពេញ​អាមីដាល និង​រលាក​បំពង់ក​។ យក​ល្អ គួរតែ​ញ៉ាំ​ទឹក​ក្រូចឆ្មារ​ក្តៅ​ឧ​ណ្ហៗ មុន​អាហារ​ពេលព្រឹក ដើម្បី​បន្ថយ​ការ​ប្រឈម នឹង​ការ​រលាក​បំពង់ក​។
ក្រូចឆ្មារ អាច​លាង​សម្អាត​ប្រព័ន្ធ​ទឹករងៃ និង​រក្សា​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាងកាយ​។ ដោយសារ​តែ​វា​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូម ដូច្នេះ វា​ក៏​អាច​កាត់បន្ថយ​ស្ត្រេ​ស គេង​លក់​កាន់តែ​ស្រួល និង​គ្រប់គ្រង​សម្ពាធ​ឈាម​បាន​យ៉ាង​ល្អ​៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *