អាណិតណាស់! លោកតាអាយុ ៨៧ឆ្នាំ សុខចិត្តធាក់ស៊ីក្លូចិញ្ចឹមជីវិត ត្រូវគេ…..

កាលពិពេលថ្មីៗនេះ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Hak Nay បានបង្ហោះវីដេអូពីលោកតា ធាក់ស៊ីក្លូម្នាក់ មើលទៅពិតជាគួរឲ្យអាណិតខ្លាំងណាស់ បើទោះលោកតាមានវ័យ ៨៧ ឆ្នាំក៏ដោយ ក៏នៅតែបន្តមុខរបរមួយនេះដែរ ភាគច្រើនលោកតា រកមិនសូវបានទេ បានតែគេជូនលោកតាតែប៉ុណ្ណោះ។ លោកតាមានកូន៦នាក់ ស្លាប់អស់៣នាក់ នៅជំនាន់ប៉ុលពត។

ក្នុងនោះ ដោយក្តីអាណិតអាសូរដល់លោកតា ម្ចាស់ហ្វេសប៊ុកដដែលនេះ ក៏បានជូនលុយខ្លះៗដល់លោកតាផងដែរ។ក្រោយពីឃើញបែបនេះ ក៏បានធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើនសម្តែងអារម្មណ៍ដល់លោកតាជាខ្លាំង ព្រោះចំណាស់នេះទៅហើយ នៅតែបន្តប្រកបរបរធាក់ស៊ីក្លូទៀត។ មានអ្នកខ្លះក៏បានពោលថា “គាត់ចាស់ណាស់ទៅហើយវ័យគាត់គួរតែសោយសុខ”។

ហើយក៏មានអ្នកខ្លះសួរថា “អាចផ្ញើថវិកាតាមណាទៅ ដើម្បីជួយលោកតាម្នាក់នេះ” ភ្លាមៗនោះ ម្ចាស់ហ្វេសប៊ុកដដែលខាងលើ ក៏បានតបវិញថា “០១១៨៨៣៣៧៨”។ មួយវិញទៀត បើយោងតាមរយៈលោក តាំង គីមឡេងបានចូល comment ក្នុងវីដេអូមួយនេះ បានប្រាប់ទីតាំងលោកតារស់នៅផងដែរ ដោយបញ្ជាក់ថា “គាត់នៅបឹងសាឡាង”៕

 

Leave a Reply

Your email address will not be published. Required fields are marked *

shares